មិនរង់ចាំយូរ ឆ្អឹងទូ ប្តូរយីហោ

0

ក្រុងព្រះសីហនុ ៖ ស្របពេលជាមួយនឹងការអភិវឌ្ឍន៍និងការកើនឡើងយ៉ាងគំហុកនូវការសាងសងសំណង់អាគារខ្ពស់ៗ ក៏ដូចជាការកើនឡើងជាមួយនឹងបណ្តាអាជីវកម្មនានា ក្រុមការងារពិសេសចុះ​ពង្រឹងលើស្លាកយីហោ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរតំបន់ បានប្រឹងប្រែងយ៉ាងស្រស្រាក់ស្រស្រាំ ចុះត្រួតពិនិត្យយ៉ាងលំអិតលើទម្រង់ស្លាកយីហោ តែនៅតែមានចន្លោះប្រហោង  លើការសរសេរខុសទម្រង់ច្បាប់ យ៉ាងអណាធិបតេយ្យលើទឹកដីខេត្តព្រះសីហនុ។ យោងតាមការចុះសាកសួរផ្ទាល់ពីសំណាក់ម្ចាស់អាជីវកម្មដែលភាគច្រើនជាជនជាតិចិន បានអោយដឹងថា ពួកគាត់់ពិតជាពុំបានដឹងថា ខ្លួនគាត់ខុសអ្វីឡើង ដោយមូលហេតុគាត់មិនចេះអក្សរខ្មែរ ហើយរាល់ការធ្វើស្លាកយីហោ គឺគាត់សរសេរជាភាសាចិនហើយអ្នកធ្វើស្លាកគេជាអ្នកធ្វើអោយ។ ក្រោយមានការបង្ហោះយ៉ាងអាណាធិបតេយ្យលើបណ្តាញសង្គម ពីការសរសេរជាខេមរៈភាសាខុស ហើយក៏មានស្លាកយីហោខ្លះអានពុំដាច់ផងដែរ។ ជុំវិញបញ្ហានេះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមន្រ្តីជំនាញសឹងគ្រប់ស្ថាបន បានបន្ថែមការរឹតបន្តឹងក៏ដូចជាបន្ថែមកម្លាំងដើម្បីដោះស្រាយបញ្ហាចំពោះមុខអោយបានកាន់តែមានប្រសិទ្ធភាព។ ក្នុងករណីនេះដែរ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងទេសចរណ៍ បានចុះណែនាំនិងកែរសម្រួលស្លាកយីហោ អាហារដ្ឋាន ឆ្អឹងទូ អាហារសម្រន់ នាថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ដោយពុំចាំបាច់រង់ចាំដល់រយះពេល១សប្តាហ៍ដូចការសន្យារបស់ម្ចាស់អាជីវកម្មឡើយ ។ ដើម្បីកុំអោយមានភាពយល់ច្រលំក្នុងករណីនេះ ក្រុមការងារពិសេសចុះ​ពង្រឹងលើស្លាកយីហោ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរតំបន់ ស្នើសុំអោយប្រជាពលរដ្ឋក៏ដូចជាអ្នកលេងបណ្តេញសង្គមនានា មេត្តាជួយបញ្ចាក់ទីតាំង ក៏ដូចជាថ្ងៃដែលបានថតរូប អោយបានច្បាស់ដើម្បីងាយស្រួលដល់ក្រុមការងារចុះកែរប្រែនិងណែនាំចំគោលដៅ ដោយហេតុ រូបភាព និងទីតាំង មួយចំនួនធំ ក្រុមការងារបានកែរសម្រួលណែនាំ និងបានផ្លាស់ប្តូររួចហើយ តែបងប្អូននៅតែបង្ហោះរូបភាពចាស់មកដដែល។