កាលពីដើមខែកន្លងមកកំពូលកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់បារាំងនិងក្លឹប Atletico Madrid កីឡាករAntoine Griezmann បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយថានឹងត្រូវចាកចេញពីក្លឹបនារដូវកាលក្រោយហើយ។
ទោះបីជាមិនបានប្រកាសថានឹងត្រូវផ្ទេរទៅលេងក្លឹបណាបន្ទាប់ក៏ពិតមែនប៉ុន្តែគ្រប់គ្នាជឿជាក់ថា Barcelona បានយល់ព្រមគ្នារួចរាល់ហើយជាមួយនឹង Atletico Madrid ក្នុងតម្លៃខ្លួនប្រមាណជា១០៨លានផោនដើម្បីយកកីឡាករខ្សែប្រយុទ្ធជើងឆ្វេងរូបនេះមកជំនួសតំណែង Coutinho ដែលមិនអាចបង្ហាញសមត្ថភាពល្អគ្រប់គ្រាន់ឲ្យក្លឹបនោះ។
តែអ្វីៗនៅនាទីចុងក្រោយហាក់មានការប្រែប្រួលខ្លាំងស្ទើរមិនគួរឲ្យជឿនៅពេលដែលក្រុមកីឡាករសំខាន់ៗរបស់ក្លឹប Barcelona បាននាំគ្នាបដិសេធនិងស្នើមិនឲ្យBarcelonaក្នុងការចុះកុងត្រាទិញកីឡាកររូបនេះឡើយដែលក្នុងនោះមានដូចជា Messi និង Piqueជាដើមផង៕
ប្រែសម្រួល:Lee