Villas Boas សម្រេចចិត្តចុះកុងត្រារយៈពេល២ឆ្នាំជាមួយនឹង Marseille

0

ប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តរបស់អង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាអតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea និងមាន់ខ្នាយមាស Spurs គឺលោក Andre Villas Boas បានឈានទៅដល់ការយល់ព្រមចុះកុងត្រារយៈពេល២ឆ្នាំក្នុងការវិលត្រឡប់មកកាន់អាជីពជាគ្រូបង្វឹកវិញជាមួយនឹងក្លឹបបារាំង Marseille។

លោកVillas Boasអាយុ៤១ឆ្នាំនឹងត្រូវមកជំនួសតំណែងរបស់លោក Rudi Garcia ដែលបានប្រកាសលាលែងពីតំណែងកាលពីសប្តាហ៍មុន។Marseille មិនបានចំណាយពេលច្រើនដើម្បីធ្វើការជ្រើសរើសឡើយហើយបើទោះបីជាគ្រូបង្វឹករូបនេះខកខានការងារអស់រយៈពេល២ឆ្នាំមកហើយក្តី។

ការងារចុងក្រោយរបស់លោក Villas Boas កាលពីឆ្នាំមុនគឺធ្លាប់ធ្វើការងារជាមួយនឹងក្លឹបនៅលីកកំពូលចិន Shanghai SIPG បានមួយរយៈកាលខ្លីប៉ុណ្ណោះមុននឹងសម្រេចចិត្តឈប់សម្រាករហូតមកដល់បច្ចុប្បន្ន៕

ប្រែសម្រួល:Lee