កត្តា២នេះច្បាស់ហើយថា De Ligt នឹងសម្រេចចិត្តមកលេងជាមួយនឹង Man United

0

Man United ដែលបានដាក់សំណើរដ៏ធំមួយទៅកាន់ក្លឹប Ajax នៅតែបន្តមានក្តីសង្ឃឹមថានឹងអាចទិញយកខ្សែការពារវ័យក្មេងល្អបំផុតរបស់ហុល្លង់ Matthijs de Ligt បានសម្រាប់រដូវកាលក្រោយដោយសារតែរបាយការណ៍ចុងក្រោយនៅអេស្បាញបានបញ្ជាក់ថាកីឡាកររូបនេះបានបដិសេធសំណើររបស់ Barcelona រួចរាល់ហើយ។

ក្លឹបយក្សអេស្បាញរូបនេះពិតជាចង់បានកីឡាករខ្សែការពារកណ្តាលដ៏ល្អរូបនេះណាស់ប៉ុន្តែកាសែត Mundo Deportivo បានអះអាងថាដោយសារតែការទាមទាររបស់កីឡាករមានទំហំច្រើនខ្លាំងដែលក្លឹបនេះមិនអាចទទួលយកបាននិងខណៈដែលក្លឹបប្រជែងបានផ្តល់លក្ខណ្ឌកាន់តែប្រសើរជាងខ្លួន។

កត្តាមួយទៀតដែលគ្រប់គ្នាអាចជឿជាក់បានថាកីឡាកររូបនេះពិតជាចាប់អារម្មណ៍ក្នុងការផ្លាស់មកលេងជាមួយនឹងក្លឹបបិសាចក្រហមនោះគឺនៅពេលដែលត្រូវបានគេសួរថាតើខ្សែប្រយុទ្ធរូបណាដែលខ្លួនពិបាកក្នុងការប្រឈមមុខបំផុតនោះ De Ligt បានឆ្លើយភ្លាមថាគឺកីឡាករ Rashford របស់បិសាចក្រហមនិងព្រមទាំងបានសរសេរអំពីសមត្ថភាពរបស់កីឡាកររូបនេះជាច្រើនផងដែរ៕

ប្រែសម្រួល:Lee