ប្រធានក្លឹបអធិរាជសលោក Florentino Perez ទីបំផុតកាលពីថ្ងៃអង្គារបានធ្វើការអះអាងថាលោកពិតជាបានទទួលសំណើរសុំចាកចេញពីក្លឹបពីសំណាក់កីឡាករខ្សែការពារ Sergio Ramos ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនពិតប្រាកដមែនដើម្បីទៅលេងជាមួយនឹងក្លឹបនៅលីកប្រទេសចិន។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍អេស្បាញ La Sexta លោកPerezបាននិយាយថាទាំងកីឡាករRamosផ្ទាល់ប្អូនប្រុសរបស់កីឡាករនិងមេធាវីរបស់កីឡាករបាននាំគ្នាមកជួបលោកផ្ទាល់ដើម្បីសុំឲ្យលោកអនុញ្ញាតិឲ្យខ្លួនចាកចេញទាំងគ្មានតម្លៃខ្លួនទៅលេងនៅប្រទេសចិនប៉ុន្តែបន្ថែមលោកបានធ្វើការបដិសេធសំណើរនេះ។
គួរបញ្ជាក់ថាកីឡាករខ្សែការពារវ័យ៣៣ឆ្នាំរូបនេះមានកុងត្រដែលមានសុពលភាពរហូតដល់ឆ្នាំ២០២១ខណៈដែលក្លឹបបានដាក់តម្លៃខ្លួនរបស់គេរហូតទៅដល់៨០០លានអ៊ឺរ៉ូដែលមានន័យថាក្លឹបមិនដែលមានបំណងលក់កីឡាកររូបនេះចេញពីក្លឹបឡើយ៕
ប្រែសម្រួល:Lee