FIFA សម្រេចលប់ចោលគម្រោងបន្ថែម​ក្រុមប្រកួតបាល់ទាត់ពិភពលោក នឹងបន្តចំនួនដូចដើម

0

FIFA កាលពីថ្ងៃពុធបានធ្វើការប្រកាសជាផ្លូវការហើយថាការបន្ថែមចំនួនក្រុមប្រទេសពី៣២ទៅដល់៤៨ ក្រុមនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar នាឆ្នាំ២០២២នោះគឺនឹងមិនអាចត្រូវបានយកមកអនុវត្តឡើយ ។

កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០១៧កន្លងមកក្រុមប្រឹក្សាបាល់ទាត់ FIFA បានសម្រេចចិត្តជាឯកច្ឆន្ទក្នុងការពង្រីកការប្រកួតបាល់ទាត់ពិភពលោក FIFA ទៅជាការប្រកួតប្រជែងរវាងក្រុម៤៨ប្រទេសដែលជាគោលការណ៍សម្រាប់ធ្វើនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ឆ្នាំ២០២៦ដែលនឹងត្រូវរៀបចំឡើងដោយសហរដ្ឋអាមេរិកកាណាដានិងម៉ិកស៊ិក។

បន្ទាប់ពីត្រូវបានគេបង្ហាញពីលទ្ធភាពដ៏ហ្មត់ចត់មួយស្តីពីការបង្កើនចំនួនក្រុមនៅFIFA World Cupប្រទេស Qatar ឆ្នាំ២០២២រួចមកក្រុមប្រឹក្សារបស់ FIFA បានទទួលស្គាល់និងធ្វើការសន្និដ្ឋានថាមិនអាចដំណើរការបានឡើយ៕

ប្រែសម្រួល:Lee