ក្លឹបយក្សអ៊ីតាលី Inter Milan ទីបំផុតបានសម្រេចជោគជ័យក្នុងការបន្តកិច្ចសន្យាជាមួយខ្សែការពារកីឡាករ Milan Skriniar ក្នុងរយៈពេល៤ឆ្នាំបន្ថែមទៀតហើយរហូតដល់ឆ្នាំ២០២៣ដើម្បីលប់ចោលនូវព័ត៌មានចចាមអារ៉ាមទាំងឡាយអំពីការផ្លាស់ចេញពីក្លឹបពីសំណាក់កីឡាកររូបនេះ។
កីឡាករខ្សែការពារអន្តរជាតិរបស់ស្លូវ៉ាគីរូបនេះបានកើតក្នុងឆ្នាំ១៩៩៥ ហើយបានចូលលេងឱ្យក្រុម Inter Milan ក្នុងវ័យទើបតែ២២ឆ្នាំកាលពីឆ្នាំ២០១៧ដោយបានបង្ហាញខ្លួនគ្រប់ការប្រកួតនៅរដូវកាលទី១ព្រមទាំងបានស៊ុតបញ្ចូលទីទៅដល់៤គ្រាប់ផង។
រដូវកាលនេះកីឡាករ Skriniar បានបង្ហាញខ្លួនចំនួន៤៤លើកនិងក្លាយជាខ្សែការពារជួរមុខនៃក្លឹបនេះ។ តាមរយៈតួលេខបានបង្ហាញថាខ្សែការពាររូបនេះមានចំនួនបោះបាល់ឲ្យមិត្តរួមក្លឹបច្រើនបំផុតជាមធ្យមក្នុងមួយប្រកួតនៅក្នុងក្របខ័ណ្ឌ Serie Aគឺប្រមាណជា៩២,៣ភាគរយ៕
ប្រែសម្រួល:Lee