កំពុងសង្ស័យថាមិនដឹងជា Solkjaer អាចទៅរួចដល់រដូវកាលក្រោយ?

0

បិសាចក្រហម Man United រដូវកាលនេះចាប់ផ្តើមពីចំណុចអាក្រក់រហូតដល់ចំណុចកាន់តែយ៉ាប់យ៉ឺនសឹងមិនអាចកែឡើងជាពិសេសមួយរយៈចុងក្រោយនេះក្រោមការដឹកនាំរបស់លោក Solkjaer ក្នុងនាមជាគ្រូបង្វឹកពេញសិទ្ធ។

បរាជ័យចុងក្រោយត្រឹមទទួលបានលទ្ធផល១ស្មើជាមួយនឹងក្រុមបាតតារាង Huddersfield បានធ្វើឲ្យ Man United របូតឱកាសក្នុងការលេងនៅក្នុងក្របខណ្ឌពានរង្វាន់ Champion League នារដូវកាលក្រោយ។បរាជ័យដល់ទៅ៥ប្រកួតជាប់គ្នាចុងក្រោយនិងសរុបជ័យជំនះតែ២ដងក្នុងការប្រកួតទាំង១១ដងក្រោយទំលាក់ PSG បានធ្វើឲ្យតួលេខនេះក្លាយជាតួលេខដ៏អាក្រក់បំផុតរបស់ក្លឹប។

មានការអះអាងជាច្រើននៅអង់គ្លេសកំពុងដាក់សំពាធទៅលើគ្រូបង្វឹកលោក Solkjaer និងកំពុងកើតជាការសង្ស័យថាគ្រូបង្វឹករូបនេះនឹងអាចគេចមិនផុតដល់រដូវកាលក្រោយឡើយប្រសិនបើប្រធានក្លឹបលោក Edwood នឹងធ្វើការសម្រេចចិត្តកែទំរង់ក្លឹបម្តងទៀត៕

ប្រែសម្រួល:Lee