កាន់តែជួបបញ្ហាហើយបិសាចក្រហម ក្រោយ PSG បោះទឹកប្រាក់ស្នើទិញ David De Gea

0

លោក Ole GUNNAR SOLSKJAE កំពុងប្រឈមនូវបញ្ហាមួយ ក្រោយពេលដែលក្លិបយក្សបារាំង PSG កំពុងព្យាយាមចង់បានDavid De Gea ជាមួយទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹក​។​
ក្លិបបិសាចក្រហមកំពុងព្យាយាមក្រាញននៀលថែរក្សា អ្នកចាំទី​សញ្ជាតិអេស្ប៉ាញ ប៉ុន្តែត្រូវប្រឈមការលំបាក ដោយ PSG នឹងស្នើឲ្យទំហំទឹកប្រាក់ ត្រូវលេង រហូតដល់ទៅ £350,000 ក្នុងមួយសប្តាហ៍ដែលជាចំនួនមួយ ធ្វើឲ្យកីឡាករ​ខាងលើមិនអាច​បន្តនៅលេងបានក្នុងទឹកដី Old Traford ។​
កីឡាករអាយុ ២៨ឆ្នាំ De Gea កំពុងរងសម្ពាធ នាចុងបញ្ចប់រដូវកាលនេះ ក្រោយក្លិបធ្វើមិនបានល្អទាំងការប្រកួតក្នុងទឹកដី និងក្រៅទឹកដី ជាពិសេស បានជ្រុះចេញពីក្របខណ្ឌយូហ្វាឆាមពានលីក ។
David De Gea នៅជាប់កុងត្រា​ជាមួយក្លិបតែមួយរដូវកាលទៀតនោះទេ ដោយមិនព្រមបន្តថែមឡើយ ហើយទំហំទឹកប្រាក់ 60លានផោន ដែលបានស្នើពី PSG កាន់តែដាក់សម្ពាធ​លើបិសាចក្រហម ដែលនឹងត្រូវ​ជួបបញ្ហាបាត់បង់អ្នកចាំទី​ឆ្នើម ។​