«ក្រុងភ្នំពេញ» ៖ ធៀបការអ្នកដឹកនាំបទ «ពុកខ្ញុំជាប៉ូលីសចរាចរណ៍» លោក ប៊ុន រតនា និងតារាសម្តែងលីឈី ត្រូវបានចែកចាយដល់ដៃអ្នកសិល្បករ និងភ្ញៀវកិត្តិយសជាច្រើន ដើម្បីត្រៀមបញ្ចប់ភាពនៅលីវនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមសហការរៀបចំពិធីមង្គលការនេះពីសំណាក់ក្រុមហ៊ុនចំនួន ៧ ។

លោក ប៊ុន រតនា បច្ចុប្បន្នជាម្ចាស់ឃ្លាំងលក់រថយន្ត S-Auto ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ដោយបានត្រៀមដឹកដៃកូនក្រមុំ ដ៏ស្រស់ សោភារបស់ខ្លួនចូលរោងការ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ដឺព្រេមៀ សែនសុខ ដោយម៉ៅអគារចំនួនពីរ ដើម្បីប្រារពកម្ម វិធីដ៏អ៊ឹកធឹកក្នុងមួយជីវិត ។
ក្នុងបទសម្ភាសន៍ជាមួយ OBN Asia នាព្រឹកនេះលោក លោក ប៊ុន រតនា បានប្រាប់ឲ្យដឹងថា សម្រាប់ភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការរបស់លោក និងអនាគតភរិយា គឺមានទាំងអ្នកសិល្បករ ម្ចាស់ឃ្លាំងលក់រថយន្ត និងម្ចាស់អាជីវកម្មជាច្រើនទៀត ដែលចំនួន នៃភ្ញៀវ មានច្រើនសន្ធឹករហូតដល់ម៉ៅអគារពីរ គឺអគារ C និង D នៅដឺព្រេមៀសែនសុខ ។
លោកបានបន្តទៀតថា អ្វីដែលសំខាន់នៅទីនេះ សម្រាប់មង្គលការរបស់លោកគឺអរគុណដល់ក្រុមហ៊ុនចំនួន ៧ ដែលបានចូលរួមសហការ រៀបចំ ដែលមានដូចខាងក្រោមនេះ ៖
១.សំអាងការប៉ារ៉ាឌី គាត់បានផ្តល់ទៅលើសេវាកម្មកាត់ថ្មីជូនលោកនិងអនាគតភរិយា ក្នុងពិធីមង្គលការ
២.ក្រុមហ៊ុន អរគីដេផ្លាវ័រ គាត់បានផ្តល់សេវាកម្មតុបតែងផ្កានៅរោងអាពាហ៍ពិពាហ៍
៣.ក្រុមហ៊ុន NTT-Tech គាត់បានផ្តល់សេវាកម្មភ្លើង LED លើឆាកតន្ត្រី និងក្នុងអគារនៃពិធីមង្គលការ ដោយត្រូវរៀបចំ បង្ហាញដាក់ភ្លើងដ៏អស្ចារ្យ ដែលមានម្ចាស់ក្រុមហ៊ុនលោក ប៊ុន វុទ្ធី ។
៤.ពិធីការឈូកប្រណីត គាត់ផ្តល់សេវាកម្មមើលការខុសត្រូវលើមង្គលការទាំងមូល
៥.Me Fun Band របស់លោកជីវ័ន្ត ផ្តល់សេវាកម្មតន្ត្រីជូនក្នុងពិធីមង្គលការ
៦. ក្រុមហ៊ុន Best Solution គាត់ផ្តល់សេវាកម្មទទួលឡាយនៅក្នុងកម្មវិធីទាំងមូល
៧. Fast Films&Photography ផ្តល់សេវាកម្មទទួលរៀបចំថត និងវីដេអូ នៅក្នុងពិធីអាពាហ៍ពិពាហ៍នេះ ។

គួរបញ្ជាក់ផងដែរថា លោក ប៊ុន រតនា និងលីឈី ត្រូវបានគេស្គាល់តាមរយៈវីដេអូខ្លីៗ ដែលបានថតបង្ហោះនៅលើបណ្តាញទំនាក់ទំនងស្គមហ្វេសប៊ុក ៕
វីដេអូដែលគូស្នេហ៍ទាំងពីរថតខ្លីៗ និង វីដេអូ S-Auto ៖






