កាំភ្លើងធំកាណុងជ័រ Arsenal ទក់សាច់ក្រោមថ្វិជើងចចកខ្មៅ (មានវីដេអូខ្លី)

0

ក្នុងការប្រកួតសប្តាហ៍ទី៣៥ របស់កាំភ្លើងធំ នារាត្រីយប់មិញបានចាញ់ក្រោមថ្វីជើងរបស់ក្លិប ចចកខ្មៅ Wolverhampton Wanderers ក្នុងលទ្ធផល 3-1 ដែលធ្វើឲ្យកាំភ្លើងធំកាណុងជ័រ ខាងលើធ្លាក់មកកាន់លេខរៀងទី ៥ មាន ៦៤ពិន្ទុក្នុងដៃ​។​
តង់ទី​១ ចចកខ្មៅបានយកឈ្នះក្នុងលទ្ធផលនាំមុខដ៏ប្រសើរ គឺ 3-0 ដោយចាប់ផ្តើមពីនាទី២៨ ដោយកីឡាករ Ruben Neves នាទី ៣៧ ដោយ Matt Doherty និង Diogo Jota នៅនាទី ៤៥ ។ ប៉ុន្តែ Sokratis បានបំបែកពង់មាន់ម្ចាស់ផ្ទះ នៅនាទី ៨០ ដោយចប់ការប្រកួតលទ្ធផល 3-1 ។​
លទ្ធផលឈ្នះនេះបានធ្វើឲ្យចចកខ្មៅឡើងមកកាន់លេខរៀងទី ៧ មាន ៥០ពិន្ទុក្នុងដៃ ៕
ទស្សនា​វីដេអូខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=lgAQ0DMxe0k