ជួយអបអរ Arsenal ទិញបានកីឡាករខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេងម្នាក់ហើយ

0

ប្រភពព័ត៌មានអះអាងនៅអង់គ្លេសនិងប្រេស៊ីលបានបញ្ជាក់ថាក្លឹបកាំភ្លើងធំ Arsenal បានឈានទៅដល់ការចុះកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេងម្នាក់ហើយគឺជាកីឡាករទី១ដែលក្លឹបទិញបាននៅរដូវក្តៅនេះ។

កីឡាករ Gabriel Martinelli ដែលកំពុងលេងនៅលីកអាជីពប្រេស៊ីលមានវ័យទើបតែ១៧ឆ្នាំធ្លាប់មានឈ្មោះនៅក្នុងបញ្ជីកីឡាករគោលដៅម្នាក់ផងដែរសម្រាប់ក្លឹបបិសាចក្រហមMan United នាពេលកន្លងមកប៉ុន្តែកាំភ្លើងធំបានធ្វើការតាមដានសមត្ថភាពរបស់កីឡាកររូបនេះតាំងតែពីឆ្នាំ២០១៧មកម្ល៉េះ។

ការបង្ហាញខ្លួនក្នុងអាជីពរបស់ខ្លួនជាលើកដំបូងកាលពីរដូវកាលមុនកីឡាករMartinelliដែលនឹងឈានដល់វ័យ១៨ឆ្នាំនាខែមិថុនារូបនេះបានរកគ្រាប់បាល់បាន៦គ្រាប់ឲ្យក្លឹបរបស់ខ្លួន។ការផ្ទេរមកលេងនៅអង់គ្លេសនឹងត្រូវធ្វើឡើងនាអំឡុងខែមិថុនាខាងមុខនេះផងដែរប៉ុន្តែមិនមានព័ត៌មានលំអិតពីតម្លៃខ្លួនរបស់គេនៅឡើយ៕

ប្រែសម្រួល:Lee