Trippier ជាគោលដៅជំនួសប្រសិនបើ Man United មិនអាចទិញបាន Bissaka

0

កីឡាករខ្សែការពារស្លាបស្តាំឆ្នើមរបស់ក្លឹប Crystal Palace នៅតែមានឈ្មោះជាកីឡាករគោលដៅរបស់ក្លឹបបិសាចក្រហម Man United ដដែលមកដល់ពេលនេះទាំងដែលក្លឹបជើងឯកអង់គ្លេស Man City ក៏មានបំណងចង់បានកីឡាកររូបនេះដូចគ្នា។

រដូវក្តៅនេះគឺជាពេលសម្រាប់សម្រេចលទ្ធផលថាតើ Man United នឹងអាចទិញបានកីឡាករ Aaron Wan Bissaka នេះឬក៏អត់ប៉ុន្តែជឿជាក់ថាក្លឹបក៏មានកីឡាករគោលដៅម្នាក់ទៀតផងដែរដើម្បីជំនួស Bissaka ប្រសិនបើការចចារគ្នាមិនបានលទ្ធផល។

Trippier ខ្សែការពារវ័យ២៨ឆ្នាំរបស់ក្លឹបមាន់ខ្នាយមាស Spurs គឺជាកីឡាករគោលដៅទី២បន្ទាប់ពី Bissaka សម្រាប់ក្លឹបបិសាចក្រហមក្រោមការដឹកនាំរបស់លោក Solkjare ដែលត្រូវបានគេជឿជាក់ថាកំពុងដើរតាមផែនការពង្រឹងតំបន់ការពាររបស់ក្លឹបឡើងវិញនោះ៕

ប្រែសម្រួល:Lee