Pochettino សង្ឃឹមថានឹងបន្តកុងត្រាថ្មីឲ្យកីឡាករឆ្នើម Eriksen

0

ថ្លែងនៅក្រោយជំនួបជ័យជំនះលើក្រុម Brighton លោកគ្រូបង្វឹកក្លឹប Pochettino បានធ្វើការលើកសរសើរខ្លាំងបំផុតអំពីកីឡាករឆ្នើមដាណឺម៉ាក Christian Eriksen ជាពិសេសរូបគេគឺជាអ្នករកគ្រាប់បាល់ជ័យជំនះតែមួយគ្រប់គត់ក្នុងការប្រកួតនេះផងដែរ។

លើសពីនេះគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះក៏បានសារភាពដែរក្លឹបនៅតែសង្ឃឹមថាអាចចចារបញ្ចុះបញ្ចូលកីឡាករឆ្នើមរូបនេះឲ្យបន្តស្នាក់នៅទីនេះឲ្យបានបើទោះបីមានក្លឹបយក្សអេស្បាញទាំងពីរគឺ Real Madrid និង Barcelona ធ្លាប់បានបង្ហាញពីបំណងចង់បានរូបគេក្តី។

គួរបញ្ជាក់ថា Eriksen នឹងឈានមកដល់ឆ្នាំចុងក្រោយនៃកុងត្រាហើយទាំងដែលកិច្ចពិភាក្សាគ្នាដើម្បីបន្តកុងត្រាត្រូវបានធ្វើឡើងជាច្រើនដងមិនបានជោគជ័យប៉ុន្តែជឿជាក់ថាក្នុងរយៈពេលយ៉ាងហោចណាស់៦សប្តាហ៍នេះលទ្ធផលនឹងត្រូវបានបញ្ជាក់ជាផ្លូវការថាតើរូបគេនឹងនៅបន្តឬក៏ចាក់ចេញ៕

ប្រែសម្រួល:Lee