Bale បង្ហាញខ្លួនពេលណាអ្នកគាំទ្រក្លឹបស្រែកឌឺដងឲ្យជានិច្ច

0

អនាគតរបស់កំពូលខ្សែប្រយុទ្ធកំពូលល្បឿនGareth Bale អតីតកីឡាករក្លឹបមាន់ខ្នាយមាស Spurs ហាក់កាន់តែខិតមកជិតដល់ទីបញ្ចប់ហើយជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ខណៈដែលគ្រប់ពេលដែលរូបគេបង្ហាញខ្លួនប្រកួតឲ្យក្លឹបគឺតែងតែត្រូវបានអ្នកគាំទ្រក្លឹបខ្លួនឯងស្រែកឌឺដងឲ្យជានិច្ច។

ជាក់ស្តែងការប្រកួតចុងក្រោយជាមួយនឹងក្លឹប Atletico Bilbao ទោះបីជាទទួលបានជ័យជំនះក្តីកីឡាកររូបនេះត្រូវបានគេមើលឃើញថាបានប្តូរចូលលេងក្នុងនាទីទី៧០ប៉ុណ្ណោះទាំងទឹកមុខស្រពោន។ការស្រែកច្រៀងឌឺដងពីសំណាក់អ្នកគាំទ្រគឺបានកើតឡើងដដែលហើយកីឡាករផ្ទាល់ក៏មិនមានប្រតិកម្មតបតអ្វីដែលគ្រាន់តែបានលើកដៃបង្ហាញថារូបគេបានលឺសម្លេងអ្នកគាំទ្រទាំងនោះបានស្រែកច្រៀងហើយ។

លទ្ធផលជ័យជំនះ៣ទល់នឹង០មានន័យថាReal Madridអាចបន្ថែមពិន្ទុ៣ទៀតដើម្បីនាំមុខឆ្ងាយ Atletico Madrid ក្នុងតំណែងលេខរៀងទី៣ខណៈដែលក្រុមលេខ១ក្នុងតារាងបច្ចុប្បន្នBarcelonaកំពុងនាំមុខគេដាច់រងចាំតែការលើកពានកំពូលអេស្បាញប៉ុណ្ណោះ៕

ប្រែសម្រួល:Lee