Coutinho បង្ហើបចង់ទៅលេងក្លឹបថ្មីមួយតែមិនមែនជា Man United ឡើយ

0

Philippe Coutinhoកីឡាករប្រេស៊ីលអតីតកីឡាករក្លឹបហង្សក្រហមLiverpoolក្រោយការផ្លាស់មកលេងជាមួយនឹងក្លឹបBarcelonaនៅអេស្បាញហាក់មិនសូវទទួលបានប្រជាប្រិយភាពនិងជោគជ័យខ្លាំងឡើយហើយថែមទាំងមានព័ត៌មានពីការចាកចេញពីក្លឹបកាន់តែច្រើនឡើងផងដែរ។

ប្រភពព័ត៌មានរបស់អង់គ្លេសចុងក្រោយនេះបានអះអាងថាកីឡាករផ្ទាល់ទីបំផុតបានសារភាពថានឹងអាចចាកចេញពីក្លឹបអេស្បាញនេះមែនតាមរយៈការបង្ហើបថាចង់ទៅលេងជាមួយនឹងមិត្តរួមក្រុមជម្រើជាតិប្រេស៊ីលNeymarជាមួយនឹងក្លឹបយក្សបារាំងPSGឯណោះវិញទោះបីជាព័ត៌មានភាគច្រើនបាននិយាយថាMan Unitedកំពុងតែធ្វើការចែចូវខ្លាំងជាងគេក្តី។

គួរបញ្ជាក់ថាកីឡាករប្រេស៊ីលវ័យ២៦ឆ្នាំរូបនេះបានផ្លាស់ទៅលេងអេស្បាញក្នុងតម្លៃខ្លួន១៤២លានផោនកាលពីជាង១ឆ្នាំមុនពីក្លឹបហង្សក្រហមLiverpoolបន្ទាប់ពីNeymarបានផ្លាស់ទៅលេងនៅបារាំងបានរយៈពេល៦ខែ៕

ប្រែសម្រួល:Lee