Jose Mourinho ៖ ពាន Ballon d’Or រងចាំ Messi ក្រោយ Ronaldo ធ្លាក់​

0

Juventus ធ្លាក់ពី Champions League មានន័យថា Messi បានត្រៀមខ្លួនរួចរាល់ហើយលើកពាន 2019 Ballon d’Or ។ នេះបើតាមការលើកឡើងរបស់ Jose Mourinho ។
អតីតគ្រូបង្វឹកបិសាចក្រហម បានប្រាប់ Russia Today អ្នកគ្រប់គ្នាបានដឹងពី Messi ហើយ​ជាមួយតំណែងដែលគាត់លេង ហើយយើងពិបាក ក្នុងការបង្កើតទ្រុងមួយឬ រារាំងកីឡាកររូបនេះ ។ ជាពិសេស​នៅពេលដែល Messi បានបាល់មួយទល់នឹងមួយ អ្នកពិតជាស្លាប់មិនខានទេក្រោម ថ្វីជើង​របស់គាត់ ។ ប៉ុន្តែខ្ញុំគិតថា ការប្រកួតជាមួយ Liverpool ពួកគេនឹងព្យាយាមលេងជាមួយទស្សនៈផ្សេងមួយទៀត មានន័យទម្រង់ផ្សេង​។ បើសិនជាកាត់ខ្លាំងក្លាយ៉ាងដូច្នេះ អ្នកមានតែវិធីមួយគតគឺបង្កើតការរារាំង អាចនិយាយបានថា ជាទ្រុងមួយ ។​
ជាមួយបញ្ហា Ronaldo ចាកចេញពី ឆាមពានលីកជាមួយ Juventus នេះ គាត់(Messi) បានដឹងច្បាស់ថា ពានរង្វាន់ Ballon d’Or គឺកំពុងរងចាំគាត់។​
គ្រូបង្វឹកព័រទុហ្កាលរូបនេះបានបន្តថា សម្រាប់ក្លិបអេស្ប៉ាញធំមួយនេះ គឺមានលក្ខណៈល្អពេញលេញជាងហ្សក្រហម តែនៅទីនេះ​ខ្ញុំមិននិយាយលើសនោះទេគឺ អាចត្រឹម 50-50 ៕