ស​ម​ត្ថកិ​​​ច្ច​​​ប​​​ញ្ជូ​​​ន​​ខ្លួ​​​ន​​​ជ​ន​​​ជា​​​តិ​វៀ​ត​​ណា​ម​​១​២​​នាក់ ទៅតុលាការ ហើយបន្តស៊ើបអង្កេត​លើស្នងការ រងទទួលកិច្ចការព្រំដែន ក្រោយសង្ស័យបើកដៃ​

0

«រតនគិរី»៖ ជនជាតិវៀតណាមចំនួន ១២នាក់ និងគ្រឿងចក្រ ៦គ្រឿង ដែលកម្លាំងចំរុះបង្ក្រាបបានកាលពីថ្ងៃទី16 មេសា កន្លងទៅនោះ ត្រូវបានកម្លាំងនគបាលអន្តោប្រវេស ស្នងការខេត្ត បញ្ជូន ខ្លួនទៅសាលាដំបូងខេត្តរតនគីរី ហើយ បន្ទាប់ពី ធ្វើការសាកសួរបំភ្លឺរួច ខណៈ លោកព្រះរាជ្ញាថា ហ្នឹងស្រាវជាបន្តពីលោកស្នងការ រងទទួលកិច្ចការព្រំដែន ក្រោយសង្ស័យថាឲ្យមានការបើកលុយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី16ខែមេសា ឆ្នាំ2019.កន្លងទៅ កម្លាំងចំរុះ របស់ខេត្ត ដឹកនាំលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត តាមបទបញ្ជា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ
លើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តមថង សាវុន អភិបាលខេត្តរតនគិរី បានចុះបង្ក្រាប់ជនជាតិវៀតណាម ចំនួន 12 នាក់ ព្រមទាំងគ្រឿងចក្រប្រភេទអា ប៊ុល ចំនួន06.គ្រឿង.ខណៈពួកគេនាំចូល មកឈូសឆាយដីព្រៃរបស់ខ្មែរដោយពុំ
មានច្បាប់អនុញាតិ។

ក្នុងករណីបង្ក្រាបនេះកម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជនជាតិវៀតណាមទាំង ១២នាក់ ឲ្យទៅនគរបាលអន្តោ
ប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចាត់ការតាមនីតិវិធី ដោយឡែក គ្រឿងចក្រចំនួន៦គ្រឿងកម្លាំងកងរាជ
អាវុធហត្ថ សហការជាមួយ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត កំពុងគ្រប់គ្រង នៅក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

តាមការបញ្ជាក់ពីសមត្ថកិច្ចថា ជនជាតិវៀតណាមទាំង ១២នាក់ និងគ្រឿងចក្រចំនួន ៦គ្រឿង បានលួចឆ្លងដែនចូលមក ដោយខុសច្បាប់ តាមព្រៃក្រវាត់ព្រំដែន ត្រង់ចំណុចបង្គោលព្រំដែនលេខ ១៤ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ 505 (ប៉ុស្តិ៍ ភូមិចង )ខេត្តរតនគិរីជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន 711 ស្រុក ម៉រៃ ខេត្តកន្ទូមប្រទេសវៀតណាម តាមរយៈឈ្មោះ សេក វរៈ ប្រធានក្រុមហ៊ុន នុភាព សុភី និង វៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ 23 31 24 234 ។
ក្នុងករណីនេះដែរ ប្រជាពលរដ្ឋដាក់ការ សង្ស័យថា បើលោកស្នងការរងទទួល បន្ទុកកិច្ចការព្រុំដែន ដោយបើកដៃ នឹងធ្វើការឃុបឃឹតជាមួយលោកសេក វីរៈ តំណាងក្រុមហ៊ុន នុភាព សុភី នឹងលោក មេប៉ុស្តិ៍ ព្រុំដែន ភូមិចង ក្នុងឃុំញ៉ាង ទឹក ដីស្រុកអណ្ដូងមាសនេះទេ ជនជាតិវៀត ណាមទាំងនេះ មិនអាចនាំគ្រឿងចក្រចូល មកឈូសឆាយបំផ្លាញ ព្រៃក្នុងដែន ឧទ្យានជាតិវិរៈជ័យដូច្នេះបានដែរ ។
ពាក់ព័ន្ធរឿងនេះដែរ នៅព្រឹកថ្ងៃទី20ខែ មេសា ឆ្នាំ2019.នេះ លោកជា ពេជ្រ ប្រធានព្រះជ្ញា អមសាលាដំបូងខេត្ត បានបញ្ជាក់តាមទូរស័ព្ទថា ជនជាតិវៀត ណាមទាំង12 នាក់នេះគឺខាងតុលាការកុំពង់ បន្តនិតិវិធី នៅឡើយ ប៉ុន្តែពួកគេបានល្មើស ច្បាប់ចំនួន2.ករណី ទី01.ជនទាំងនេះ ល្មើសច្បាប់អន្តោប្រវេស លូចឆ្លងដែនពុំ មានច្បាប់អនុញាតិ ទី02.ពួកគេនាំគ្រឿងចក្រចូលមកឈូសឆាយដីព្រៃរបស់ខ្មែរ ពុំ មានច្បាប់អនុញាតិផងដែរ។
ចំណែកពាក់ព័ន្ធជាមួយ ការឃុបឃឹតគ្នា នៅតាមប៉ុស្តិ៍ព្រុំដែន ក៍ដូចជាការសង្ស័យ ថា មានការបើកដៃ ពីលោកស្នងការ រងទទួលកិច្ចការព្រំដែននេះដែរ លោកព្រះរាជ្ញាថា ហ្នឹងស្រាវជាបន្តទៀត៕