ម៉េង កែវពេជ្ជតា ក្តៅក្រហាយកាត់ព្រឹក

0

«ក្រុងភ្នំពេញ» ៖ ហាក់ដូចជាខឹងនរណាម្នាក់ ទប់អារម្មណ៍​មិនបានតារាចម្រៀងជើងចាស់សំឡេងស្រួយដូចសារិកា អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហាញសារចាក់ដោតនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី​២០ មេសានេះ ។​

អ្នកនាងម៉េង កែវពេជ្ជតា បានសរសេរលើហ្វេសប៊ុកថា «កុំប៉ះពាល់ខ្ញុំ​ និងគ្រួសារខ្ញុំ​ទៀត​ ! បើបានជាចប់ហើយ​ សូមអញ្ជើញទៅអោយដល់សុគតិភព​ចុះ​ មាត់ហ្នុងកុំបេះបួយ​ផ្លែផ្កា​ក្រែងបាបកាន់តែធ្ងន់លែងបានចាប់ជាតិ ! ស្គាល់ខ្ញុំហើយ​តើ មនុស្សដូចខ្ញុំមិនចេះពួនជេរពីចម្ងាយឬដៀមដាមតាម​ Facebook ទេ​ បើខ្ញុំចង់ថាអោយនរណា​ហើយ​ គឺចង្អុលចំមុខ​តែម្តង.. ប្រយ័ត្ន​ !
ជូនពរបងប្អូនទាំងអស់គ្នារីករាយថ្ងៃចុងសប្តាហ៍​ » ។​

ទោះបីជាយ៉ាងនេះក្តីយើងមិនទាន់ដឹងថា តើនរណាមួយដែលបានព្យាយាមធ្វើឲ្យបញ្ហាផ្លូវចិត្តតារាចម្រៀងជើងចាស់រូបនេះនៅមិនស្ងប់សុខ ៕