ដល់ក!ថ្ងៃ 18ដល់ 24 មេសា សីតុណ្ហភាពអាចកើនដល់ 40 អង្សាសេ

0

«ក្រុងភ្នំពេញ»៖ ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៥ ដោយសង្កត់ធ្ងន់ថា សីតុណ្ហភាពនៅក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងខ្ពស់បំផុតចន្លោះពី ៣៧-៤០អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា យោងតាមការ តាមដានស្ថានភាពធាតុអាកាស និងព្យាករណ៍ជាប្រចាំសង្កេតឃើញថា កន្លងមក ដោយសារឥទ្ធិពលនៃជ្រលងសម្ពាធទាប បានអូសបន្លាយលើកម្ពុជាយើង ធ្វើឲ្យមានភ្លៀងបានធ្លាក់ស្នើរទូទាំងប្រទេស ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ តែចាប់ពីថ្ងៃទី១៩ ខែមេសា តទៅ ឥទ្ធិពលនៃជ្រលងសម្ពាធទាបនោះនឹងចុះខ្សោយវិញ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា នឹងប្រែប្រួលដូចខាងក្រោម៖
១-ចាប់ពីថ្ងៃទី១៩ – ២៤ ខែមេសា បណ្តារាជធានី-ខេត្តមួយចំនួននឹងមានភ្លៀងកក់ខែចុះខ្សោយ និង កន្លែងខ្លះស្ទើរតែគ្មានភ្លៀងកក់ខែទាំងស្រុងតែម្តង ។
២ -សីតុណ្ហភាពអតិបរិមា នឹងបន្តកើនឡើងក្នុងចន្លោះពី ៣៧-៤០ °C ។

ស្របគ្នាការព្យាករណ៏បែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើឱ្យសូមសាធារណជនបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនោះទេ ជាពិសេសនៅយកចិត្តទុកដាក់ថែទាំសុខភាពនៅពេលដែលអាកាសធាតុក្តៅខ្លាំង៕