ស្ថានភាពគ្រប់គ្រងបាល់ច្រើនតែ Real Madrid ត្រឹមតែស្មើយប់មិញ (មានវីដេអូខ្លី)

0

ម៉ាឌ្រីដ៖ ក្នុងការប្រកួតសប្តាហ៍ទី​៣២ ដែលធ្វើឡើងនៅរាត្រីយប់មិញនេះដែរ ក្លិប Real Madrid បានធ្វើដំណើរទៅកាន់ទឹកដី Legane ដោយលទ្ធផល ត្រឹមតែស្មើ 1-1 ទោះបីជាដាក់សម្ពាធខ្លាំងទៅម្ចាស់ផ្ទះក្តី ​។​

ស្ថានភាពគ្រប់គ្រងបាល់របស់ Real Madrid មានរហូតដល់ទៅ ៧០ភាគរយ ហើយម្ចាស់ផ្ទះត្រឹមតែ ៣០ភាគរយតែប៉ុណ្ណោះ ដោយការស៊ុតចេញចំ គោលដៅមានរហូតដល់ទៅ ៦ជើង និងខុសគោលដៅ ៦ជើង ខណៈដែលម្ចាស់ផ្ទះ ស៊ុតត្រូវគោលដៅ ២ សម្រេច ១ និងខុសគោលដៅ ២ ។​
លទ្ធផលស្មើនេះបានធ្វើឲ្យ RealMadrid មាន ៦១ពិន្ទុក្នុងដៃ ស្របពេលដែល AT ស្ថិតនៅលេខរៀងទី​២ មាន ៦៥ពិន្ទុនោះ ។​
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖