កីឡាករអេស្បាញ Herrera ត្រូវបានគេដឹងថាបានយល់ព្រមរួចរាល់ហើយជាមួយនឹងក្លឹបយក្សបារាំង PSG ដើម្បីទទួលបានប្រាក់កម្រៃដ៏ច្រើនសន្ធឹកបើសិនកីឡាកររូបនេះនឹងសម្រេចចិត្តដើរចេញពីក្លឹបបិសាចក្រហម Man United ទាំងគ្មានតម្លៃខ្លួននាពេលខាងមុខ។
ប្រភពដ៏ទុកចិត្តមួយនៅអង់គ្លេសបានសរសេរថាទោះបីជាយ៉ាងណាក្តីលទ្ធផលអាចមានការប្រែប្រួលនៅពេលដែលគេសង្ស័យថាក្លឹបកាំភ្លើងធំ Arsenal គ្រោងនឹងធ្វើការចចារនាំយកកីឡាកររូបនេះចេញពីក្លឹប PSG នានាទីចុងក្រោយ។
គួរបញ្ជាក់ថាកីឡាករវ័យ២៩ឆ្នាំរូបនេះមានកុងត្រាសុពលភាពត្រឹមចុងបញ្ចប់រដូវកាលនេះជាមួយនឹងក្លឹបបិសាចក្រហម Man United មានបំណងចង់លេងបន្តនៅ Old Trafford ប៉ុន្តែជឿជាក់ថាការចចារគ្នាគឺមិនត្រូវបានធ្វើឡើងនៅឡើយមកដល់ពេលនេះបានន័យថា Herrera នឹងអាចដើរចេញទាំងគ្មានតម្លៃខ្លួននារដូវក្តៅនេះ៕
ប្រែសម្រួល:Lee