«ក្រុងភ្នំពេញ»៖មិនខ្វល់ពីរឿងខាត ចោមខ្វាន់ ចំណាយថវិកាផ្ទាល់ខ្លួនដើម្បីផលិតបទចម្រៀង ពីរបទឡើង ទាំង Audio និង MV ដើម្បីអបអរ ឱកាសឆ្នាំថ្មី ឆ្នាំកុរ ជូនដល់ប្រជាពលរដ្ឋដើម្បីរាំលេងកម្សាន្ត ។
ថ្វីបើបទចម្រៀងពីរបទនេះ «ពេលរលឹមស្រិចៗ » និងបទ «ស្នេហាក្នុងពេលរាត្រី» ជាបទ Cover ក្តី ប៉ុន្តែទស្សនិកជន បានសរសើរថាសំនៀង ចោមក្វាន់ពិរោះ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ ដោយកំពុងផ្តល់ចំណីអារម្មណ៍ថ្មីជូនមហាជន។
បើតាមប្រភពស្និទ្ធចេញពីចោមខ្វាន់ បានបញ្ជាក់ថា ពីរបទខាងលើនេះ ចោមខ្វាន់ បានលួចសម្ងំផលិតច្រើនថ្ងៃ ដោយគោលបំណងតែមួយគត គឺចង់អបអររាំលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរតែប៉ុណ្ណោះ ដោយមិនស្ថិតក្នុងគោលបំណងអាជីវកម្មអ្វីឡើយ ។
ប្រភពថា ផ្តើមចេញពីក្តីស្រលាញ់សិល្បៈ ទើបចោមខ្វាន់ ត្រូវជាបងរបស់តារាសម្តែងដេននី ក្វាន់ បានព្យាយាមចំណាយថវិកាផ្ទាល់ខ្លួន កំលាំងកាយ កំលាំងចិត្តធ្វើវាឡើង នឹងសង្ឈឹមថាប្រជាពលរដ្ឋខ្មែរអាចរាំកម្សាន្តសប្បាយជុំគ្នា ដោយមិនខ្វល់រឿងខាតចំណេញឡើយ។
ប្រភពថា ក្នុងឱកាសនេះដែរ ចោមខ្វាន់ ក៏សុំផ្ញើសារ ឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរជិតឆ្ងាយក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការនូវគ្រោះថ្នាក់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖