ឆ្នាំទៅ Porto បានធ្លាក់ក្រោមថ្វិជើងរបស់ ហង្សក្រហមរួចម្តងហើយ ហើយឆ្នាំនេះទៀតសោតជើងទី១នេះ Liverpool ធ្វើបានល្អក្នុងទឹកដី របស់ខ្លួន ដោយយកឈ្នះទៅលើ ក្លិបជើងខ្លាំងមកពីព័រទុហ្កាលក្នុងលទ្ធផល 2-0 ដែលកំពុងបន្តក្តីសង្ឈឹមឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ ។
សម្រាប់ឆ្នាំទៅ ហង្សក្រហមធ្វើបានល្អ បានឡើងទៅជួប Real Madrid នៅវគ្គចុងក្រោយយកជើងឯក និងជើងឯករង ប៉ុន្តែឆ្នាំនេះ តើហង្សក្រហម មានវាសនាឡើងទៅកាន់វគ្គចុងក្រោយដែរឬទេ ?
វាហាក់ដូចជាមិនសូវលំបាកសម្រាប់ហង្សក្រហមក្នុងការប្រកួតលើទឹកដីរបស់ខ្លួន ដោយបើកឆាកបានតែ ៥នាទី កីឡាករស្បែកខ្មៅ Naby Keita
រកបានគ្រាប់បាល់ដំបូងនៅនាទី ៥ និងនាទី ២៦ ដោយកីឡាករ Roberto Firmino ដោយកំពុងតែបង្ហាញពីក្តីសង្ឈឹម សម្រាប់ជើងទី២ បន្តឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ។
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=YVIyvgy4aiw