Dembele រងបណ្តឹង១០០០០ផោនធ្វើឲ្យផ្ទះជួលកខ្វក់ដូចជាធុងសម្រាម

0

កីឡាករអន្តរជាតិបារាំង Ousmane Dembele គឺជាអតីតកីឡាកររបស់ក្លឹប Borussia Dortmund ដែលបានផ្លាស់ទៅលេងជាមួយនឹងក្លឹប Barcelona កាលពីខែសីហាឆ្នាំ២០១៧ក្នុងតម្លៃរហូតទៅដល់១០៥លានផោន។

ទោះបីជាយ៉ាងណាក្តីករណីចោទប្រកាន់មួយទើបតែត្រូវបានធ្វើឡើងដោយម្ចាស់ផ្ទះដែលកីឡាកររូបនេះបានជួលកាលពីពេលកំពុងលេងឲ្យ Dortmund ដោយបានប្តឹង Dembele ពីបទធ្វើឲ្យផ្ទះជួលមានភាពកខ្វក់ស្ទើរដូចទៅនឹងធុងសំរាមជាមួយនឹងទឹកប្រាក់ពិន័យដែលមានចំនួនប្រមាណជា១០០០០ផោន។

លោកWeissenbergដែលជាម្ចាស់ផ្ទះបាននិយាយថាលោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលរូបគាត់បានចូលទៅដល់ក្នុងផ្ទះដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃនៅគ្រប់បន្ទប់ទាំងអស់ហើយលោកបានបញ្ជាក់ថានឹងមិនជួលផ្ទះនេះតទៅទៀតទេដោយនឹងធ្វើការប្រកាសលក់ចោលតែម្តង៕

ប្រែសម្រួល:Lee