Pogba ចង់បាន 50ម៉ឺនផោន

0

កីឡាករ Paul Pogba  សល់រយៈពេល 2 ឆ្នាំទៀតនៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅឯទឹកដី Old Trafford ប៉ុន្តែបិសាចក្រហមត្រូវមានការប្រយ័ត្នខ្ពស់ពីការចាប់អារម្មណ៍របស់លោក Zidane ក្រុម Manchester បានត្រៀមបើកកិច្ចចរចាជាមួយ Paul Pogba ក្នុងគោលបំណងប្រជែងនឹង Real Madrid ដើម្បីរក្សាកីឡាកររូបនេះ ។

កីឡាករ Pogba ត្រូវការ 500,000 ផោនក្នុងមួយសប្តាហ៍ដើម្បីបន្តជាមួយ Man Utd

ប៉ុន្តែខ្សែបម្រើកណ្តាលរូបនេះចង់បានតម្លៃពលកម្ម 500,000 ផោនក្នុងមួយសប្តាហ៍ ដែលតម្លៃពលកម្មនេះធ្វើអោយកីឡាកររូបនេះក្លាយជាកីឡាករដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លិប បន្ទាប់ពីកីឡាករ Alexis Sanchez។

លោក Zidane សង្ឃឹមថានឹងដាក់កីឡាករបារាំង Pogba និងកីឡាករ Eden Hazard របស់ក្លឹប Chelsea ជាផ្នែកមួយនៃការដោះដូរកីឡាករនៅរដូវក្តៅខាងមុខ ប៉ុន្តែខណៈពេលដែលកីឡាករវ័យ 26 ឆ្នាំ Pogba ត្រូវបានគេគិតថាអាចនឹងផ្លាស់ទៅលេងនៅ Real Madrid នោះត្រូវបានរារាំងពីបីសាចក្រហមដែលនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាខ្សែបម្រើរូបនេះ មានន័យថាលោក Solskjaer នឹងព្យាយាមរក្សា Pogba ជាផ្នែកមួយដ៏សំខាន់នៃក្រុម Manchester United សម្រាប់រយៈពេលវែង។

កិច្ចសន្យាបច្ចុប្បន្នរបស់ Pogba សល់រយៈពេលពីរឆ្នាំ ប៉ុន្តែ Manchester United មានបំណងបន្តកុងត្រាថ្មីបន្ថែម 3 ឆ្នាំទៀតរហូតដល់ឆ្នាំ 2024 ភ្នាក់ងាររបស់កីឡាករ Pogba លោក Mino Raiola លើកឡើងថាកីឡាកររបស់គាត់មានតម្រូវការខ្ពស់ ហើយលោកនឹងជំរុញ គ្រប់វិធីដើម្បីអោយមានការចរចាចាប់ផ្តើមនៅសប្តាហ៍ក្រោយ។​កិច្ចព្រមព្រៀងថ្មីនេះគឹជាតំលៃពលកម្មថ្មីមួយសំរាប់កីឡាកររូបនេះដែលបច្ចុប្បន្ន Pogba មានតំលៃពលកម្ម 300,000 ផោនក្នុងមួយសប្តាហ៍ បើធៀបនឹងកីឡាករ Sanchez ដែលមានតំលៃពលកម្ម 505,000 ផោន។

កីឡាករ Sanchez ដែលមានតំលៃពលកម្ម 505,000 ផោនក្នុងមួយសប្តាហ៍

ស្របពេលការទាមទារតំលៃពលកម្មរបស់ Pogba បីសាចក្រហមត្រូវប្រឈមនឹងការផុតកុងត្រាពីកីឡាករមួយចំនួនទៀតដូចជា៖ De Gea, Matteo Darmian, Valencia, Ander Herrera, Juan Mata, Andreas Pereira ដែលត្រូវផុតកុងត្រាថ្ងៃ 30/06/2019 នេះ ៕