ប្រភពដ៏ទុកចិត្តនៅអង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាតួលេខជាផ្លូវការដែលត្រូវបានចេញផ្សាយបានបញ្ជាក់ថាក្លឹបទាំងឡាយរបស់លីកកំពូលអង់គ្លេស Premier League បានចាយលុយទៅលើភ្នាក់ងារកីឡាករក្នុងការដោះដូរទីផ្សារមានចំនួនសរុបរហូតទៅដល់ជាង២៦០លានផោន។
តួលេខនេះគឺជាតួលេខដែលគេប្រមូលបានក្នុងរយៈពេល១២ខែចុងក្រោយនេះគិតចាប់តាំងពីថ្ងៃទី១ខែកុម្ភៈ ២០១៨ មកដល់ខែមករាឆ្នាំ២០១៩នេះដោយក្នុងនោះក្លឹបហង្សក្រហម Liverpool គឺជាអ្នកដែលបានចំណាយលុយច្រើនជាងគេដែលមានចំនួនប្រមាណជា៤៣,៨លានផោនដែលមួយចំនួនធំគឺទៅលើភ្នាក់ងាររបស់កីឡាករអ្នកចាំទីចំណូលថ្មីAlisson, FabinhoនិងNaby Keitaជាដើម។
ក្លឹបទី២ដែលបានចំណាយលុយច្រើនបំផុតទៅលើភ្នាក់ងារបស់កីឡាករក្នុងអំឡុងពេលដូចគ្នានោះគឺក្លឹបតោខៀវ Chelsea ដែលបានចំណាយប្រមាណជា២៦,៩លានផោនកាលពីរដូវក្តៅកន្លងទៅដោយមួយចំនួនធំទៅលើភ្នាក់ងាររបស់កីឡាករ Kepa Arrizabalag និងខ្សែបម្រើអន្តរជាតិអាមេរិក Christian Pulisic៕
ប្រែសម្រួល:Lee