Zidane បញ្ជាក់ច្បាស់ហើយថាមិនដែលមានបំណងចង់បាន Courtios ឡើយ

0

កាសែតដ៏ល្បីមួយរបស់អង់គ្លេសបានសរសេរនៅថ្ងៃអង្គារនេះថានៅក្រោយព័ត៌មានជាច្រើនអំពីអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtois ទីបំផុតគ្រូបង្វឹកក្លឹប Real Madrid លោក Zidane បានបញ្ជាក់យ៉ាងច្បាស់ហើយថានឹងដាក់លក់កីឡាកររូបនេះចេញពីក្លឹបនារដូវក្តៅនេះ។

ក្តីសុបិន្តរបស់អ្នកចាំទីអតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea រូបនេះដែលចង់បន្តលេងនៅអេស្បាញនោះនឹងក្លាយទៅជាសុបិន្តដ៏អាក្រក់ដោយសារតែត្រូវបង្ខំចិត្តចាកចេញពីក្លឹបទាំងដែលទើបចុះកុងត្រាកាលពីខែសីហាឆ្នាំមុនក្នុងតម្លៃ៤០លានផោន។

កន្លងមកតាំងតែពីពេលដែលលោក Zidane នៅជាគ្រូបង្វឹកគ្រាមុនក្តីលោកធ្លាប់បានបញ្ជាក់ហើយថាមិនដែលចង់បាន Courtois ឡើយទោះបីជាប្រធានក្លឹបលោក Florentino Perez តែងតែជម្រុញឲ្យក្លឹបទិញកីឡាកររូបនេះក្តី៕
ប្រែសម្រួល៖ Lee