Pogba គឺជាគោលដៅធំមួយរបស់ក្លឹប Real Madrid ក្នុងការដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ខណៈដែល Zidane ត្រលប់មកកាន់ទឹកដី Bernabeu ។ លោក ZIDANE មានបំណងចង់បានកីឡាករ Paul Pogba មកកាន់ Real Madrid ដោយលោកបានលើកឡើងថា លោកពិតជាពេញចិត្តកីឡាករបីសាចក្រហមរូបនេះណាស់ ។
របាយការណ៍បានអះអាងថាគ្រូបង្វឹករបស់ក្លិប Real Madrid ធ្វើការ ផ្លាស់ប្តូរកីឡាករដ៏ធំមួយនៅរដូវក្តៅនេះបន្ទាប់ពីវិលត្រឡប់មកកាន់ទឹកដី Bernabeu ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ។ខ្សែបម្រើ Paul Pogba របស់ក្រុម Man Unitedត្រូវគេជឿថាជាគោលដៅរបស់ក្លឹប Real ខណៈ Real ក៏មានដៃគូរប្រកួតប្រជែងក្នុងការផ្ទេរកីឡាកររូបនេះគឺ Barcelona ។

កីឡាករជនជាតិបារាំង Pogba បានស្តារទម្រង់លេងដ៏ល្អ របស់គាត់ឡើងវិញក្រោមការដឹកនាំរបស់ Solskjaer ប៉ុន្តែថ្មីៗនេះកីឡាកររូបនេះបានសារភាពថា ការលេងឱ្យ Real គឺជាក្តីសុបិន្តរបស់កីឡាករគ្រប់រូប ។ លោក Zidane បានបង្ហាញពីការកោតសរសើររបស់គាត់ចំពោះកីឡាករ Pogba ដែលជាម្ចាស់ជើងឯងបាល់ទាត់ពិភពលោក 2018 ថា
“ខ្ញុំពិតជាចូលចិត្ត Pogba ខ្ញុំស្គាល់គាត់ច្បាស់ណាស់ ទំរង់លេងរបស់គាត់គឺប្លែកខុសពីកីឡាករផ្សេងៗ គាត់អាចលេងបានច្រើនតំបន់ជាជំនាញរបស់គាត់ គាត់យល់កាលៈទេសៈពេលដែលត្រូវប្រយុទ្ធនិងពេលត្រូវការពារ” លោកបានបន្តទៀតថា “ទោះជាយ៉ាងណាក៏ដោយគាត់មិនមែនជាកីឡាកររបស់ខ្ញុំទេ។ គាត់កំពុងលេងឱ្យក្រុម Man United គាត់តែងតែនិយាយថាគាត់ចូលចិត្តម៉ាឌ្រីដ “។

លោក Zidane ក៏បានលើកឡើងពីខ្សែការពារសញ្ជាតិបារាំង Raphael Varane ដែលកំពុងតែមានព័ត៌មានពីការផ្ទេរកីឡារកររូបនេះពី Real Madrid លោកបានមានប្រសាសន៍ថា៖
“មានក្លឹបជាច្រើនកំពុងចង់គាត់ ខ្ញុំគិតថាគាត់គួរតែនៅទីនេះបន្ត គាត់គឺជាប្រធានក្រុមទី4នៅទីនេះ ខ្ញុំដឹងថាជាពាក្យចចាមអារ៉ាមតែគួរតែមានការចោរមួយកើតឡើង យើងសល់10ប្រកួតទៀត យើងត្រូវធ្វើអោយល្អបំផុតក្នុងការបញ្ចប់រដូវកាលនេះ” ៕
