រាជរដ្ឋាភិបាលប្រគល់ផ្លូវដែក​ឲ្យលោកឧកញ៉ា គិត ម៉េង វិនិយោគបន្តសិន​

0

«ក្រុងភ្នំពេញ» ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចេញផ្សាយនៅថ្ងៃអាទិត្យទី ៣១ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ បានប្រគល់ផ្លូវដែកទិសដៅ ខ្សែផ្លូវរថភ្លើងពីភ្នំពេញ ទៅព្រះសីហនុ ជូនដល់ក្រុមហ៊ុន Royal-Railway ជូនលោក ឧកញ៉ា គិត ម៉េង វិនិយោគវិញ ។​

ក្រសួងសាធារណការបានអះអាងថា រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បន្តវិនិយោគ និងធ្វើអាជីវកម្មលើផ្លូវដែកនេះបន្តទៅទៀត។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើអាជីវកម្មលើផ្លូវដែកឡើងវិញនេះ ដោយសារក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្តិ និងបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក ។

ប្រវត្តិរឿង
ប្រមុខរាជរដ្ឋាភិបាលដកយកផ្លូវដែកពីក្រុមហ៊ុន Royal-Railway របស់ឧកញ៉ា គិត ម៉េង
«ក្រុងភ្នំពេញ» ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេច​ចិត្តដកយកផ្លូវដែក ពីក្រុមហ៊ុន Royal-Railway ពីលោកឧកញ៉ា គិត ម៉េងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។​ផ្លូវដែកពី ក្រុមហ៊ុន Royal-Railway ដែលដកពីលោកគិត ម៉េង នេះ​សម្តេចបានប្រគល់ទៅឲ្យក្រសួងសាធាណៈការគ្រប់គ្រងបណ្តោះអាសន្ន មុនដាក់ការដេញថ្លៃជាសាធារណៈ ហើយរងចាំជ្រើសរើសក្រុមហ៊ុនមួយ ដែលមានលក្ខណៈស្តង់ដា ដោយជឿជាក់ សុវត្ថិភាព តម្លៃសមរម្យ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដោយបង្កើតកាលានុវត្តន៍ភាពសម្រាប់សង្គមជាតិ ។​ឲ្យរៀបចំផ្លូវដែកពីកំពែងសីហនុ ដល់ប៉ោយប៉ែត ឲ្យរលូន ។សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថាមិនមែនដាក់ទណ្ឌកម្មលើឧកញ៉ាគិត ម៉េង នោះទេតែកុំឲ្យឧកញ៉ាទទួលរងនូវថ្មបាក់។ ដោយឡែកក្បាលម៉ាស៊ីនរថភ្លើងដែលឧកញ៉ាទិញមក រាជរដ្ឋាភិបាលនឹងផ្ទេរឲ្យវិញ នឹងបើកចំហរឲ្យដេញថ្លៃផងដែរ ៕