Hazard យល់ព្រមលើកុងត្រា៥ឆ្នាំហើយជាមួយនឹង Real Madrid

0

ប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តមួយនៅអេស្បាញបានធ្វើការអះអាងថាទីបំផុតកីឡាករប៊ែលហ្ស៊ិកឆ្នើម Eden Hazard បានឈានទៅដល់កុងត្រារយៈពេល៥ឆ្នាំហើយដើម្បីផ្លាស់ទៅលេង Real Madrid ក្រោមការចង់បានពីក្លឹបនេះជាយូរមកហើយជាពិសេសនៅក្រោយការត្រឡប់មកវិញរបស់លោក Zidane ផងនោះ។

កុងត្រារយៈពេល៥ឆ្នាំកីឡាករកំពូលរូបនេះនឹងទទួលបានប្រាក់កម្រៃប្រមាណជា២៧ម៉ឺនផោនក្នុងមួយសប្តាហ៍នេះបើយោងតាមការអះអាងរបស់ប្រភពព័ត៌មានរបស់អេស្បាញ OK Diario ហើយដោយបញ្ជាក់ថាទោះបីកុងត្រាមិនទាន់ធ្វើឡើងជាផ្លូវការមែនប៉ុន្តែការយល់ព្រមគ្នាដោយផ្ទាល់រវាងលោក Zidane និង Hazard គឺបានធ្វើហើយរួចរាល់។

ប្រភពដដែលបានបន្តថាខណៈដែលក្លឹបតោខៀវកំពុងរងបម្រាមទិញចូលកីឡាករវ័យក្មេងដែល់ទៅ២រដូវកាលនោះក្លឹបពិតជាចង់រក្សាកីឡាកររូបនេះខ្លាំងណាស់ប៉ុន្តែកុងត្រាសល់តែ២ឆ្នាំជាជាងមិនទទួលបានអ្វីសោះក្លឹបនឹងត្រូវសម្រេចចិត្តដាក់តម្លៃកីឡាកររូបនេះប្រមាណជា៩៨លានផោនទៅឲ្យReal Madrid៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លារ ៕