ដំណឹងល្អសម្រាប់អ្នកគាំទ្របិសាចក្រហមពេលនេះគឺ Messi កំពុងរបួសក្រលៀន

0

ការវិលត្រឡប់មកជួយជម្រើសជាតិវិញដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្រោយពេលដែលកំពូលខ្សែប្រយុទ្ធ Messi ស្ទើរតែចង់បញ្ចប់អាជីពជាមួយនឹងជម្រើសជាតិម្តងៗទៅហើយនោះដោយសារតែមិនសូវកាក់កបដូចជានៅ Barcelona សោះនោះ។

មកជួយអាហ្សង់ទីនវិញប៉ុន្តែសំណាងមិនល្អសោះដោយការប្រកួតបានត្រឹមលទ្ធផលបរាជ័យស្ពឹកមុខ៣ទល់នឹង១ជាមួយនឹងក្រុមជម្រើសជាតិវេណេស៊ុយអេឡាហើយអាក្រក់ទៀតនោះគឺMessiពេលនេះថែមទទួលរបួសក្រលៀនវិញផងនិងមិនអាចជួយជម្រើសជាតិក្នុងប្រកួតមិត្តភាពបន្ទាប់ជាមួយនឹងប្រទេសម៉ារ៉ុកឡើយ។

ការវិលត្រឡប់មកក្លឹប Barcelona វិញពេលនេះ Messi នៅមិនទាន់សះស្បើយឡើយនឹងត្រៀមខ្លួនទទួលការពិនិត្យពីក្រុមគ្រូពេទ្យជំនាញផងដោយសង្ឃឹមថានឹងមិនប៉ះពាល់ដល់ការប្រកួតដ៏សំខាន់នៃជើងទី១ជាមួយនឹងក្លឹបបិសាចក្រហម Man United ក្នុងក្របខណ្ឌ Champion League វគ្គ៨ក្រុមចុងក្រោយ៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានកាភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារ​ឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លា​រ ៕