មកដឹងចម្លើយពិតថា Ronaldo អាចលេងឬមិនលេង​ជាមួយ Ajax ក្រោយពិន័យជាទឹកប្រាក់​

0

ក្រោយពីបង្ហាញសកម្មភាពរបៀបអាសអាភាស​ឌឺដង​ ទៅកាន់គ្រូអាតេម៉ាឌ្រីដ ក្នុងការប្រកួតជើងទី​១ វគ្គជម្រុះ ១៦ក្រុមចុងក្រោយនោះ ដោយ Juventus បានឈ្នះទៅលើក្លិបអេស្ប៉ាញ 3-0 បន្តឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយយ៉ាងសុវត្ថិភាព ដោយត្រូវជួបក្រុម Ajax ។​

ជាមួយយសកម្មភាពបែប​អាសអាភាសនេះ មានការលើកឡើងថាតើ Ronaldo អាច​បានលេងទេពេលជួប Ajax ?
ចម្លើយបានចេញហើយបើយោងតាម express សារព័ត៌មានចក្រភពអង់គ្លេស បានបញ្ជាក់ថា Ronaldo បានរួចផុតពីការពិន័យ ដោយអាច​បន្ត ការលេង​ជាប្រក្រតីក្នុងពានរង្វាន់ Champions League តែសម្រាប់ទំហំទឹកប្រាក់ពិន័យ នៅតែបន្ត បង់ ២ម៉ឺនអឺរ៉ូ ក្រោយពី UEFA បានចេញសេច ក្តីប្រកាស​។

គ្រូបង្វឹកក្លិបយក្សអ៊ីតាលីលោក Massimiliano Allegri បានធ្វើការ​ការការពារ​ទៅលើអ្នកលេងរបស់ខ្លួន ដោយបានលើកឡើងថា «ខ្ញុំគិតថាអ្នករាល់គ្នា បានធ្វើការប្រារពជាមួយជ័យជម្នះ តាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ នៅលើទីលាន និងក្នុងទីលាន ខ្ញុំឃើញថាវាគ្មានអ្វីប្លែកនោះទេ គ្រាន់តែអបអរ ហើយគ្មានអ្វីហាមប្រាមពិន័យមិនឲ្យលេងវគ្គបន្ទាប់» ៕

ចុចបង្កើតអាខោន Win2888 មានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕