រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ឯកភាព​នឹង​គំនិត​បំពាក់​អាវុធ​ដល់​មន្ត្រី​ឧទ្យានុរក្ស

0

«ក្រុងភ្នំពេញ»៖ ក្រោយពីមានហេតុការណ៍កាប់ទៅលើមន្ត្រីឧទ្យានុរក្សម្នាក់​ចំនួន ៥កាំបិត របួសយ៉ាងធ្ងន់ធ្ងរ​កាលពីថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា ឯកភាព​នឹង​គំនិត​បំពាក់​អាវុធ​ដល់​មន្ត្រី​ឧទ្យានុរក្ស ។

លោក រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន បានសរសេរថា «​ឯ​ក​ភាព​នឹង​គំនិត​បំពាក់​អាវុធ​ដល់​មន្ត្រី​ឧទ្យានុរក្ស​ ដែល​កាសែត​ រស្មី​កម្ពុជា​ បាន​លើក​ឡើង​ តែ​ត្រូវ​ភ្ជាប់​នឹង​ការ​បំពាក់​កាមេរ៉ា​ ដើម្បី​បង្ហាញ​ថា​ នៅ​ពេលប្រើ​ប្រាស់​អាវុធ​នោះ​គឺ​ជា​ការ​ចាំបាច់​ ដើម្បី​ចៀសវាង​ពួក​ខូច​ ពួក​ទើស​ យក​ទៅ​ធ្វើ​អាជីវកម្ម​នៅ​ពេលមាន​រឿង​កើត​ឡើង​ ។»