ខ្សែការពារ Porto កីឡាករ Alex Telles ត្រូវបានកោះហៅចូលក្នុងក្រុមជំរើសជាតិប្រេស៊ីលសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមប៉ាណាម៉ានិងសាធារណរដ្ឋឆេកនេះជាការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់នៅអាមេរិចខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញ។
កីឡាករវ័យ២៦ឆ្នាំរូបនេះនឹងដើរតួជំនួសកីឡាករ Filipe Luis របស់ក្រុម Atletico Madrid ដែលបានរងរបួសកំភួនជើងក្នុងការទទួលជ័យជម្នះ២ទល់នឹង០លើក្រុម Real Sociedad ក្នុងក្របខ័ណ្ឌ La Liga កាលពីដើមខែនេះ។
ការប្រកាសនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីខ្សែបម្រើស្លាបរបស់ក្លឹប Real Madrid កីឡាករ Vinicius Junior ក៏ត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិប្រេស៊ីលផងដែរដោយសារតែរបួសកជើង។ ភ្លាមៗនោះគាត់ត្រូវបានជំនួសដោយកីឡាករ David Neres របស់ក្រុម Ajax៕
ប្រែសម្រួល:Lee