Pogba ធ្វើរឿងអស្ចារ្យមួយក្នុងពេលគំរប់ខួប២៦ឆ្នាំ

0

កាលពីថ្ងៃសុក្រម្សិលមិញកំពូលកីឡាករខ្សែបម្រើថ្លៃបំផុតលើលោក Paul Pogba ដែលកំពុងប្រកបអាជីពជាមួយនឹងក្លឹបបិសាចក្រហម Man United បានធ្វើពិធីគំរប់ខួបអាយុ២៦ឆ្នាំហើយរឹតតែពិសេសនោះកីឡាករផ្ទាល់បានប្រកាសធ្វើរឿងដ៏គួរឲ្យគោរពមួយ។

តាមរយៈការប្រកាសនេះកីឡាករផ្ទាល់បាននិយាយទាំងសង្ឃឹមថានេះគឺជារឿងដ៏អស្ចារ្យមួយដែលខ្លួននឹងធ្វើឡើងគឺតាមរយៈការបង្កើតមូលនិធិមួយរៃអង្គាសប្រាក់សម្រាប់ចំណាយទៅលើកម្មវីធីទឹកស្អាតសម្រាប់ប្រើប្រាស់។ Pogba បាននិយាយថាដំណាក់កាលដំបូងប្រាក់ប្រមាណជា២៦០០០ផោននឹងអាចប្រមូលបានហើយវានឹងកើនទំហំ២ដងនាពេលខាងមុខ។

ការប្រកាសដែលត្រូវបានធ្វើឡើងតាមរយៈវិដេអូមួយលើបណ្តាញសង្គមរបស់ខ្លួនដោយបញ្ជាក់បន្ថែមទៀតថាទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ដើម្បីធ្វើឲ្យក្មេងៗនៅតាមបណ្តាលប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងការទទួលបានទឹកស្អាត៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕