Messi កាន់តែត្រចះត្រចង់ ទន្ទឹមនឹង Ronaldo នៅតែជាស្តេច​បាល់ក្របខណ្ឌឆាមពានលីគ

0

Lionel Messi អាចនឹងប៉ះគ្នាសារជាថ្មីមួយកីឡាករ​ខ្សែប្រយុទ្ធ Ronaldo ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រោយកីឡាករ Messi បានបង្ហាញពីលទ្ធផល រកបានពីរគ្រាប់ក្នុងរាត្រីយប់មិញ តាមពីក្រោយគ្រាប់បាល់ហ៊ែកទ្រីករបស់ Ronaldo ។
គ្រាប់បាល់របស់ Messi បានក្លាយជាគ្រាប់បាល់ទី​១១ ហើយ ប៉ុន្តែងាកទៅកាន់ Ronaldo គ្រាប់បាល់ហ៊ែកទ្រីករបស់គេ យកឈ្នះ អាតេម៉ាទ្រីឌ បានក្លាយខ្លួនមួយទៀតទៅជាស្តេច​បាល់ក្នុងក្របខណ្ឌយូហ្វាឆាមពានលីគ។
កីឡាករសញ្ជាតិព័រទុហ្កាលនេះ នៅតែជាស្តេចបាល់ក្នុងក្របខណ្ឌយូហ្វាឆាមពានលីគ បន្តក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើន រហូត ១២៤គ្រាប់ នៃពានរង្វាន់ខាងលើ ក្នុងចំណោម ១៦០ ប្រកួត ។ សម្រាប់ Messi វិញ រកបាន ១០៨គ្រាប់ ក្នុងចំណោម ១៣១ ប្រកួត តែប៉ុណ្ណោះ ។
ក្នុងនោះដែរ Ronaldo ក៏បានលើកពាន Champions League ចំនួន ៥ ហើយ Messi តែ ៤លើកប៉ុណ្ណោះ ដែលមានន័យថា ពួកគេនឹងត្រូវ​ជួបគ្នា សារជាថ្មី សម្រាប់ពានលើកទី​៦ នេះ​។

ចុចបង្កើតអាខោន Win2888 នៅទីនេះដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ ៕