ក្លឹបធំ៣នៅអង់គ្លេសចង់បានខ្សែបម្រើម្នាក់របស់ក្លឹបល Lyon ក្នុងតម្លៃ៧០លានផោន

0

កីឡាករវ័យ២២ឆ្នាំរបស់បារាំងនិងកំពុងប្រកបអាជីពជាមួយនឹងក្លឹបបារាំង Lyon កីឡាករ Tanguy Ndombele
កំពុងមានឈ្មោះជាកីឡាករវ័យក្មេងដ៏មានសក្តានុពលបំផុតក្នុងពិភពបាល់ទាត់អ៊ឺរ៉ុបនាពេលបច្ចុប្បន្នក្រោយបង្ហាញទំរង់ដ៏ល្អក្នុងរយៈពេល១៨ខែចុងក្រោយនេះជាមួយនឹងក្លឹប។

ប្រធានក្លឹប Lyon លោក Jean-Michel Aulas ធ្លាប់បានសារភាពថានឹងត្រូវចាំបាច់ទិញបន្ថែមកីឡាករចំណូលថ្មីម្នាក់ឬពីរនាក់ទៀតដើម្បីមកជំនួសតំណែងរបស់កីឡាករវ័យក្មេងរូបនេះនាពេលខាងមុខខណៈដែលព័ត៌មានជាច្រើនបានអះអាងថាក្លឹបធំៗពីរនៅអង់គ្លេសដូចជា Man United និង Man City សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា។

មកដល់ពេលចុងក្រោយនេះសូម្បីតែក្លឹបមាន់ខ្នាយមាស Spurs ក៏បានចូលរួមមកប្រកួតប្រជែងក្នុងការចចារទិញយកកីឡាករដែលកំពុងមានតម្លៃខ្លួន៧០លានផោននេះដូចគ្នាដែរនិងកំពុងរងចាំមើលការសម្រេចចិត្តពីកីឡាករនិងក្លឹប៕

ប្រែសម្រួល:Lee