Barcelon លត់ Lyon ចាស់ដៃឡើងទៅជួបក្រុមអង់គ្លេស​ចំនួន ៤ និងក្លិបខ្លាំង​៣ផ្សេង​ទៀត​(មានវីដេអូខ្លី)

0

អ្នកមានបុណ្យ Barcelona បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ដោយយកឈ្នះ Lyon ក្នុងលទ្ធផល 5-1 ក្នុងការប្រកួតនារាត្រីយប់មិញ ។​
បើកឆាក ១៨នាទី កីឡាករ Messi បានបំបែកពងមាន់របស់តោ​បារាំង បានសម្រេចនៅនាទី ១៨ ដោយបាល់ ១១ម៉ែត្រ ។ ដោយឡែក Coutinho បានរកគ្រាប់បាល់ជាថ្មីម្តងទៀតហើយ ក្រោយអាកខាន ក្នុងលីក រកបាននៅនាទី ៣១ ដោយឈ្នះបណ្តោះអាសន្ននៅតង់ទី​១ ក្នុងលទ្ធផល 2-0 ។
កីឡាករ Lucas Tousart របស់ក្លិប Lyon បានបំបែកពងមាន់របស់អ្នកមានបុណ្យ នៅនាទី ៥៨ ។ លទ្ធផលកៀកចុងម៉ោងកាន់តែប្រែប្រួល ពោលគឺនៅនាទី ៧៨ Messi រកថែមមួយគ្រាប់ទៀតនាំមុខ 3-1 ខណៈដែលខ្សែការពារ Gerard Pique រកបាននៅនាទី ៨១ និង Ousmane Dembele នៅនាទី ៨៦ ។
ក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ ឃើញហើយមានតែក្លិបអេស្ប៉ាញ Barcelona អាច​ឈរជើងបាន ពោលគឺ មានក្រុម​អេស្ប៉ាញមួយ អង់គ្លេសចំនួន មានចំនួន ៣ ក្នុងនោះ Man Utd , Man City , Liverpool , Spurs ក្រុមជើងខ្លាំងហុល្លង់ Ajax , ក្រុមជើងខ្លាំងព័រទុហ្កាល ក្លិប Porto , Juventus ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=_Q64cWx7CHs