មកដល់ពេលនេះកីឡាករ Gundogan ដែលកំពុងលេងឲ្យក្លឹបមេឃខៀវ Man City នៅសល់កុងត្រាតែរយៈពេល១ឆ្នាំទៀតប៉ុណ្ណោះប៉ុន្តែការពិភាក្សាគ្នារវាងភ្នាក់ងារកីឡាករនិងក្លឹបជុំវិញការបន្តកុងត្រាថ្មីបានអូសបន្លាយពេលអស់រាប់សិបខែមកហើយ។
បញ្ហានេះបានកំពុងធ្វើឲ្យគ្រូបង្វឹកលោក Pep Guardiola កើតក្តីព្រួយបារម្ភនិងឈឺក្បាលយ៉ាងខ្លាំងហើយក្នុងពេលដូចគ្នានេះកីឡាករដ៏សំខាន់ម្នាក់ទៀតរបស់ក្លឹបគឺ Sane ក៏ស្ថិតនៅក្នុងស្ថានភាពដូចគ្នានេះដែរដែលចាំបាច់ក្លឹបត្រូវតែដោះស្រាយឲ្យបានឆាប់រហ័សបំផុត។
កីឡាករវ័យ២៨ឆ្នាំអតីតកីឡាកររបស់ក្លឹប Dortmund រូបនេះនៅមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយអំពីអនាគតរបស់ខ្លួនហើយធ្លាប់បាននិយាយថារងចាំរហូតដល់រដូវក្តៅជាមុនសិនខណៈដែលគ្រូបង្វឹកលោកPepក៏ធ្លាប់បានលើកឡើងដែរថាលោកពិតជាចង់ឲ្យកីឡាកររូបនេះបន្តនៅជាមួយក្លឹបណាស់ប៉ុន្តែលោកមិនអាចបង្ខំកីឡាករឡើយប្រសិនបើគាត់ពិតជាចង់ចាកចេញនោះ៕
ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នហ ៥ម៉ឺនដុល្លារ៕