ប្រាក់ខែច្រើនពេក Sanchez ទំនងជានឹងត្រូវ Man United គិតគូររកក្លឹបថ្មីឲ្យ

0

ប្រភពព័ត៌មានមួយនៅអង់គ្លេសបានជឿជាក់ថាមកដល់ពេលនេះក្លឹបបិសាចក្រហម Man United កំពុងធ្វើការពិចារណាក្នុងការអនុញ្ញាតិឲ្យកំពូលកីឡាករស៊ីប្រាក់ខែច្រើនជាងគេបំផុតនៅក្លឹប Alexis Sanchez ចេញពីក្លឹបហើយដោយដំបូងតាមរយៈការកំចីទៅឲ្យក្លឹបផ្សេងជាមុនសិន។

ទំរង់លេងវេទនាមើលរបស់ Sanchez ចាប់តាំងតែពីពេលផ្លាស់មកលេងជាមួយនឹងបិសាចក្រហមពីក្លឹបកាំភ្លើងធំកាលពីខែមករាឆ្នាំទៅបានធ្វើឲ្យអ្នកគាំទ្រធុញទ្រាន់ខ្លាំងដោយក្នុងនោះកីឡាករវ័យ៣០ឆ្នាំរូបនេះអាចរកគ្រាប់បាល់បានតែ៣គ្រាប់ប៉ុណ្ណោះនៅក្នុងការប្រកួតក្នុងលីកកន្លងមក។

Sanchez ត្រូវបានគេមើលឃើញមិនស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Solkjaer ដែលគ្រោងនឹងឡើងមកកាន់តំណែងជាគ្រូបង្វឹកផ្លូវការនោះខណៈដែលពេលនេះរូបគេកំពុងចំណាយពេល៨សប្តាហ៍ដើម្បីសម្រាកព្យាបាលរបួសជង្គង់ទៀតផង៕

ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នហ ៥ម៉ឺនដុល្លារ៕