កញ្ចប់ប្រាក់៣០០លានផោននឹងការលក់ Bale ,Modric សមល្មមទិញកីឡាករគោលដៅទាំង៤រូបនេះ

0

ប្រធានក្រុម Real Madrid លោក Florentino Perez បានសន្យាថាក្រុម Zinedine Zidane នឹងត្រូវផ្លាស់ប្តូររូបរាងជាថ្មីដែលជាផ្នែកមួយនៃលក្ខណ្ឌដើម្បីបញ្ចុះបញ្ចូលវិរៈបុរសបារាំងរូបនេះឱ្យវិលត្រឡប់មកកាន់ទឹកដី Bernabeu វិញ។

លោក Zidane ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹបសាថ្មីក្រោយរយៈពេល១០ខែនៃការចាកចេញពីក្លឹបនិងក្រោយការជឿជាក់ថាគ្រូបង្វឹកដែលធ្លាប់បានជួយឲ្យក្លឹបទទួលបានតំណែងជើងឯកអឺរ៉ុបបីសម័យកាលរូបនេះនឹងអាចជួសជុលក្លឹបដោយស្វែងរកកីឡាករចំណូលថ្មីវ័យក្មេងសម្រាប់ជំនួសតំណែងកីឡាករ Cristiano Ronaldoបានជាមិនខាន។

Neymar គឺជាគោលដៅដ៏យូរអង្វែងមកហើយរបស់ក្លឹបប៉ុន្តែក៏មានកីឡាករ Christian Eriksen របស់ក្លឹប Tottenham Hotspur កីឡាករ Eden Hazard របស់ក្លឹប Chelsea និងមិត្តរួមក្រុម Paris Saint-Germain របស់កីឡាករ Neymar គឺកីឡាករ Kylian Mbappeផងដែរ ។

គម្រោងចំណាយប្រាក់ប្រមាណជា៣០០លានផោននៅរដូវក្តៅនេះព្រមទាំងការរកលុយមកវិញតាមរយៈការលក់ចេញកីឡាករGareth Bale និង Luka Modric នោះគឺត្រូវបានគេជឿជាក់ថាអាចល្មមគ្រប់គ្រាន់សម្រាប់ផែនការរបស់ក្លឹបលើកនេះ៕

ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ៕