Man Utd នឹងធ្វើដំណើរទៅកាន់ទឹកដី Emirate ក្នុងរាត្រីយប់នេះវេលាម៉ោង ១១៖៣០ នាទីយប់ សម្រាប់ការប្រកួតសប្តាហ៍ទី៣០ នៃលីគកំពូលអង់គ្លេស ។
ហើយនៅទីនេះមាន ៣ហេតុផល ដែល Man Utd គួរតែឈ្នះក្នុងការប្រកួតនៅរាត្រីយប់នេះ ៖
១.ទម្រង់លេង
សម្រាប់ Man Utd បានយកឈ្នះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល 3-1 សម្រាប់ការប្រកួតក្រៅទឹកដីក្នុងឆ្នាំ២០១៩នេះ ក្នុងការប្រកួតប្រជែងពាន FA CUp ពោលគឺជួបគ្នា ១០លើក Arsenal ឈ្នះ ៣ និង ស្មើ៣ រងបរាជ័យក្រោមថ្វីជើង Man Utd ៤លើក។
ក្រោមការដឹកនាំរបស់ Solskjaer ក្លិប Man Utd បានឈ្នះគ្រប់ការប្រកួតក្រៅទឹកដីទាំងអស់ ជាពិសេសក្លិបធំៗ ។ ជាក់ស្តែង ការប្រកួតជាមួយ Man Utd ក្លិបបិសាចក្រហមធ្វើបានល្អដោយទម្លាក់ PSG ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ឡើងទៅកាន់វគ្គ៨ក្រុម ដែលបញ្ជាក់ថាទម្រង់លេងរបស់ពួកគេកាន់តែកើនឡើង ជាពិសេសការប្រកួតក្រៅទឹកដី ។ ហើយលទ្ធផលបែបនេះ នឹងកាន់តែជួយជំរុញ ឲ្យ Man Utd អាចយកឈ្នះទៅលើក្លិប Arsenal ក្នុងការប្រកួតនៅរាត្រីយប់នេះ។
២.យុទ្ធសាស្ត្រ
ក្រោយការចូលកាន់កាប់តំណែងបណ្តោះអាសន្នរបស់គ្រូសញ្ជាតិន័រវ៉េសមក Oldtraford បានខិតខំយ៉ាងខ្លាំង ក្នុងការប្រកួតប្រជែង ដោយមានការប្រកួតយ៉ាងច្រើនដែលក្រុមរបស់គាត់លេចធ្លោ ក្នុងការធ្វើដំណើរទៅកាន់ការប្រកួតក្រៅទឹកដី ។ ដែលទាំងនេះ ជាយុទ្ធសាស្ត្រស បញ្ជាក់យ៉ាងច្បាស់ជាមួយការប្រកួតជួបក្លិបខ្លាំង PSG , Spurs និង Arsenal ។
បើសិនជា Man Utd អាចរក្សាទម្រង់លេង ពេលជួប PSG និង កែខៃនូវទម្រង់លេងកន្លងមកពេលជួប Arsenal នោះបញ្ជាក់ថា ក្លិបដែលកំពុងឡើង Top 4 នេះនឹងធ្វើការល្អក្នុងការប្រកួតនៅរាត្រីយប់នេះ។
៣.ផ្នត់គំនិត
គុណសម្បត្តិសំខាន់របស់ Man utd ក្រោមការដឹកនាំរបស់ Ole គឺបានមកពីថាមពលនៃការប្រើប្រាស់ខួរក្បាលដ៏ឆ្លាតវៃ ដោយគាត់អាចគ្រប់គ្រងឲ្យ កីឡាករទៅរកភាពស្រេកឃ្លាននៃភាពជោគជ័យវិញ ។ កម្លាំងចិត្ត នឹងផ្លូវចិត្តជារឿងសំខាន់ ណាស់ បើទោះបីជាការប្រកួតនៅរាត្រីយប់នេះ មានភាពតានតឹងខ្លាំង ។
នៅទីនេះទោះបីជាមានកីឡាករច្រើនរបួស ប៉ុន្តែ Man Utd ហាក់មិនខ្វល់ពីប្រភេទនៃគុណភាពកីឡាករដែលដាក់ឡើយ ក៏ព្រោះតែនេះជាជម្រើស ចុងក្រោយ នឹងជាឱកាសសម្រាប់កីឡាករ អាយុក្រោម ២០ឆ្នាំរបស់ Man Utd ៕
យប់នេះ OBN Asia សូមព្យាករណ៍ថា ៖ Arsenal (37%) Draw : 30% , Man Utd (33%) , លទ្ធផល 1-2
ចុចចុះឈ្មោះអាខោន Win2888 ដោយមានការភ្នាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕
ទស្សនាវីដេអូ ការប្រកួតក្នុងពាន FA Cup ៖