Pep Guardiola ត្រូវបានគេរាយការណ៍ឈានដល់ពាក្យសម្តី ជាមួយក្លិប Juventus ដើម្បីជំនួសតំណែងMassimiliano Allegri ។ នេះបើយោងតាម Express ចុះផ្សាយ ។
Massimiliano Allegri កុងត្រាជាមួយក្លិប Juventus រហូតដល់ឆ្នាំ ២០២០ ហើយប្រហែលជាសម្រេចចិត្តចាកចេញ ក៏ព្រោះតែ រងសម្ពាធនាពេលថ្មីៗ ក្រោយចាញ់ការប្រកួតជាមួយ Atlectico Madrid ។
ដោយឡែកគ្រូល្បី Pep ដោយកុងត្រានៅក្លិបកំពូលអង់គ្លេសដល់ឆ្នាំ 2020-21 ។
យោងតាមប្រភពអ្នកកាសែតអ៊ីតាលី Luigi Guelpa ថា Guardiola បានព្យាយាមចូលរួមជាមួយ Juventus ហើយបានយល់ព្រមកុងត្រារយៈពេល ៤ឆ្នាំជាមួយក្លិបយក្សអ៊ីតាលី ។
អ្នកកាសែតខាងលើ បានបន្តថា លោកបានសិក្សាពី Pep រួចហើយ ដោយឈានដល់ការជំពាក់សម្តី យល់ព្រមទៅនៅ Juventus ។ លោកបានបន្តថា ដំណឹងនេះមនុស្សតែមួយទេដែលប្រាប់ខ្ញុំ ដូច ដំណឹង Ronaldo ទៅកាន់ Juventus ដូចគ្នាដែរ ៕