Wenger ធ្វើដំណើរមកដល់ទីក្រុងឡុងវិញទាំងគួរឲ្យសង្ស័យ

0

អតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំលោក Arsene Wenger សញ្ជាតិបារាំងដែលធ្លាប់បានដឹកនាំក្លឹបលើកពានរង្វាន់កំពូលអង់គ្លេស៣រដូវកាលព្រមទាំងពានរង្វាន់ FA Cup ចំនួន៧សម័យបានធ្វើការចាកចេញពីក្លឹបទាំងគួរឲ្យសោកស្តាយក្រោយបង្កើតអនុស្សាវរីយ៍នៅទីនេះអស់រយៈពេលជាង២២ឆ្នាំ។

អនាគតរបស់គ្រូបង្វឹករូបនេះនៅតែមានភាពស្រពេចស្រពិលនៅឡើយទោះបីជាមានព័ត៌មានចចាមអារ៉ាមជាច្រើនក្តីអំពីការបន្តការងារជាមួយនឹងក្លឹបធំៗនៅអ៊ឺរ៉ុប។ក្រោយការចាកចេញពីទីក្រុងឡុងបុរសរូបនេះបានងបង្ហាញខ្លួនសារព័ត៌មានតិចតួចប៉ុណ្ណោះប៉ុន្តែថ្មីៗនេះគេបានប្រទះឃើញលោកនៅឯស្ថានីយរថភ្លើងមួយកន្លែងនាទីក្រុងឡុង។

ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកវ័យ៦៩ឆ្នាំរូបនេះនៅតែមិនទាន់ធ្វើការប្រកាសអំពីផែនការច្បាស់លាស់ជាមួយនឹងក្លឹបណាមួយនៅឡើយប៉ុន្តែលោកធ្លាប់បានអះអាងហើយថានឹងត្រឡប់ចូលមកចាប់អាជីពនេះសាជាថ្មីនាពេលខាងមុខ៕

ប្រែសម្រួល:Lee