គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានប្រភពពីអង់គ្លេសសរសេរថានឹងទទួលបានកញ្ចប់ប្រាក់ទ្វេរដងដើម្បីធ្វើការចចារទិញយកខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig នាពេលខាងមុខនេះ។
Werner ក្នុងរយៈពេលចុងក្រោយនេះមានការអាក់អន់ចិត្តពីសំណាក់ក្លឹប RB Leipzig ក្រោយបែកធ្លាយព័ត៌មានថារូបគេបានចចារជាមួយនឹងក្លឹប Bayern Munich ព្រមទាំងយល់ព្រមរាល់លក្ខណ្ឌផ្ទាល់ខ្លួនទាំងឡាយរួចរាល់ទាំងក្លឹបមិនបានដឹង។
ភ្នាក់ងារកីឡាករវ័យ២៣ឆ្នាំរូបនេះគឺលោក Karlheninz Forster ពិតជាបានពិភាក្សាជាមួយនឹងក្លឹប Bayern Munich ពិតមែនដោយសារតែក្លឹបយក្សអាល្លឺម៉ង់មួយនេះហាក់បីដូចជាមិនទាន់អាចចចារបន្តកុងត្រាថ្មីដល់កីឡាករ Lewandowski បាននៅឡើយ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី Bayern Munich នឹងនៅតែបន្តធ្វើការចចារនិងជម្រុញឲ្យ Lewandowski ដើម្បីបន្តកុងត្រាថ្មីចាប់ពីឆ្នាំ២០២១ឲ្យទាល់តែបានដែលនេះវានឹងបានក្លាយទៅជាឧិកាសសម្រាប់ក្លឹបហង្សក្រហមLiverpoolក្នុងការចំណាយលុយទិញយកWernerក្នុងរដូវក្តៅនេះ៕
ប្រែសម្រួល:Lee