ធ្លាយរឿងស្អុយរលួយ ប្រាក់ឧបត្ថម្ភកីឡាករ​ផ្តល់ពីក្រសួង​១២០លាន ជ្រុះតាមផ្លូវ ១០០លានរៀល

0

ភ្នំពេញ៖ សំបូរ សុភណ្ឌ ​​ដណ្ដើម​បាន​​​មេដាយ​មាស​ជើង​ឯក​ពិភពលោក​ ពី​ការ​ប្រកួត​កីឡា​វប្បកម្ម​ជ្រើសរើស​ជើង​ឯក​ពិភពលោក​លើក​ទី១០ ឆ្នាំ​ ២០១៨ នៅ​ប្រទេស​ថៃ ប៉ុន្តែក្រោយការ​ទទួលបានជ័យជម្នះកីឡាករនេះ ទទួលបានតែ ២០លាន ដោយជ្រុះ ១០០លាននៅតាមផ្លូវ ទាំងគ្មានហេតុផល ។​

កីឡាករ សំបូរ សុភណ្ឌ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា «ខ្ញុំ​​បាទ​សូ​​​​​ម​ជំ​​រា​​​ប​​​សួ​រ​និ​ង​គោ​រ​ព​សម្តេ​ច​ជា​ទី​​គោរ​ព​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុ​ត​​ខ្ញុំ​បា​ទ​ជាកី​ឡា​ក​រ​កា​យ​វ​ប្ប​ក​ម្ម​ក​ម្ពុ​ជា​ដែ​ល​ទើ​ប​និ​ង​ប្រ​កួ​ត​បា​ន​មេ​ដា​យ​មា​ស​លំ​ដា​ប់​ថ្នា​ក់ពិ​ភ​ព​លោ​ក​កា​ល​ពី​ថ្ងៃ​ទី​1​5​.​ខែ​ធ្នូ​ ​2​0​1​8​នៅ​ប្រ​ទេ​ស​ថៃ​ដែល​ប្រ​ទេ​ស​ចូ​ល​រួ​ម​ប្រ​មា​ណ​5​1​ប្រ​ទេ​ស​ថ្ងៃ​នេះ​ខ្ញុំ​បា​ទ​មា​ន​ប​ញ្ហា​ដែ​ល​ទា​ក់​ទ​ងជា​​មួយ​និ​ង​ប្រា​ក់​រ​ង្វា​ន់​លើ​ក​ទឹ​ក​ចិ​ត្ត​ដោ​យ​ក្រ​សួ​ង​អ​ប​រំ​បា​ន​ទំ​លា​ក់​ប្រាក់​រ​ង្វា​ន់​លើ​ក​ទឹកចិត្តពី120.000.000រៀល ដោយនៅត្រឹមតែ20.000.000រៀល ។​

កីឡាករជើងឯករូបនេះបានបន្តដោយសង្កត់ធ្ងន់ថា ប្រាក់ដែលជ្រុះបាត់នោះ ដោយមិនបានបញ្ជាក់ពីមូលហេតុនិងមិនបានប្រាប់អ្នកកីឡារមុនថ្ងៃប្រកួតនោះទេ លុះដល់ពេលដែលខ្ញុំបាទប្រកួតរួចទទួលបានមេដាយហើយទើបក្រសួងបានប្រកាសថាទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តទៅវិញ ខ្ញុំសូមអោយសម្តេចជួយដោះស្រាយបញ្ហានេះអោយខ្ញុំបាទផង
ពីព្រោះខ្ញុំមិនដឹងថាត្រូវដោះស្រាយបញ្ហានេះដោយវិធីណាទេសូមអោយសម្តេចជួយដោះស្រាយបញ្ហានេះអោយខ្ញុំបាទដោយក្តីអនុគ្រោះ??ខ្ញុំបាទសូមអរគុណសម្តេចនិងជូនពរអោយសម្តេចមានសុខភាពល្អ ៕