គេជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal នឹងមិនងាយធ្វើការងារពង្រឹងសមត្ថភាពរបស់ក្លឹបបានឡើយប្រសិនបើមិនអាចបញ្ចប់ទៅក្នុងតំណែង Top4 នារដូវកាលនេះទេនោះដែលវានឹងធ្វើឲ្យមានភាពកាន់តែលំបាកឡើងនារដូវកាលក្រោយ។
ជាក់ស្តែងឲ្យឃើញស្រាប់នឹងភ្នែកនោះគឺកីឡាករគោលដៅដ៏សំខាន់ម្នាក់របស់ក្លឹបគឺ Cengiz Under ដែលមានតម្លៃខ្លួនប្រមាណជា៥០លានផោនបានបង្ហើបថាខ្លួនចង់លេងក្នុងពានរង្វាន់ Champion League នារដូវកាលក្រោយនៅចំពោះមុខក្លឹបកាំភ្លើងធំ Arsenal ដែលបានដាក់សំណើរសុំចចារនោះ។
បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះកំពុងលេងឲ្យក្លឹបRomaប៉ុន្តែមានព័ត៌មានជាច្រើនបញ្ជាក់ថាលោកUnai Emeryកំពុងដាក់សំណើរសុំចចារប៉ុន្តែហាក់បីដូចជាមិនមានសង្ឃឹមច្រើនឡើយដោយសារតែCengizវ័យ២១ឆ្នាំរូបនេះគឺចាប់អារម្មណ៍តែទៅលើក្លឹបដែលនឹងមានសិទ្ធចូលរួមលេងChampion Leagueនារដូវកាលក្រោយប៉ុណ្ណោះ៕
ប្រែសម្រួល:Lee