នៅថ្ងៃចន្ទនេះអតីតវិរៈបុរសជម្រើសជាតិអាល្លឺម៉ង់និងជាអតីតអ្នកចាំទីដៃឯករបស់ក្លឹប Bayern Munich លោកOlivier Khanបានប្រកាសថាខ្លួនគ្រោងនឹងឡើងកាន់តំណែងជាប្រធានក្លឹបយក្សអាល្លឺម៉ង់មួយនេះនាពេលខាងមុខខណៈដែលបច្ចុប្បន្នកំពុងចាប់ផ្តើមការចាប់យកបទពិសោធក្នុងនាមជាផ្នែកមួយនៃគណកម្មការគ្រប់គ្រងក្លឹបហើយនោះ។
យោងតាមការអះអាងដដែលរបស់លោក Khan បានបញ្ជាក់ថាលោកនឹងព្យាយាមធ្វើការដែលនៅសេសសល់ក្នុងការផ្ទេរយកក្លឹបនេះមកគ្រប់គ្រងតាមផែនការយ៉ាងយូរបំផុតគឺត្រឹមខែមករាឆ្នាំ២០២០និងមាននាមជាប្រធានក្លឹបពេញលេញនាឆ្នាំ២០២១។
អតីតកីឡាករអ្នកចាំទីនិងបានជួយក្លឹបលើកពាន Champion League កាលពីឆ្នាំ២០០២រូបនេះមានជំនឿចិត្តយ៉ាងខ្លាំងអំពីការងាររបស់ខ្លួននៅ Bayern Munichនេះដែលជាក្លឹបKhanធ្លាប់លេងអស់រយៈពេល១៤ឆ្នាំមកហើយកាលពីអតីតកាល៕
ប្រែសម្រួល:Lee