អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Luis Suarez កាលពីពេលថ្មីៗនេះបាននិយាយទៅកាន់គ្រូបង្វឹកបច្ចុប្បន្នរបស់ហង្សក្រហមLiverpoolលោកJurgen Kloppអំពីមិត្តរួមក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយម្នាក់របស់ខ្លួនហើយគូសបញ្ជាក់អំពីសមត្ថភាពរបស់កីឡាកររូបនេះជាច្រើនទៀតផង។
Jurgen Kloppដែលកំពុងជួបបញ្ហាត្រូវការខ្សែប្រយុទ្ធបន្ថែមផងនោះគឺត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមធ្វើការងារដើម្បីចចារជាមួយនឹងកីឡាករMaxi Gomezដែលជាមិត្តរួមក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយជាមួយនឹងកីឡាករLuis Suarezហើយកីឡាករវ័យ២២ឆ្នាំរូបនេះកំពុងមានតម្លៃខ្លួនប្រមាណជា៣៥លានផោន។
លោកKloppមិនមានពេលច្រើនឡើយសម្រាប់ខ្សែប្រយុទ្ធរូបដោយសារតែChelseaក៏បានត្រៀមកញ្ចប់លុយ៣៥លានផោននេះដូចគ្នាដើម្បីនាំយកខ្សែប្រយុទ្ធដែលធ្លាប់បានរកគ្រាប់បាល់ឲ្យCelta Vigoដល់ទៅ១៧គ្រាប់កាលពីរដូវកាលមុននោះដែរ៕
ប្រែសម្រួល:Lee